ស្លឹកស្វាយ ព្យាបាលជម្ងឺទឹកនោមផ្អែម និងកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព! ស៊ែរម្នាក់មួយ ដូចបានជួយដល់អ្នកជម្ងឺ!

ទឹកនោមផ្អែមគឺជាជម្ងឺមួយដែលអាចបណ្ដាលឱ្យអ្នកជម្ងឺត្រូវប្រឈមនឹងការកាត់ដៃ កាត់ជើង ដោយសារតែរបួសមិនជាសះស្បើយ។ ក្រៅពីថ្នាំបារាំង គេក៏អាចប្រើប្រាស់ថ្នាំផ្នរមួយចំនួន ក្នុងនោះ ស្លឹកស្វាយខ្ចីគឺជាឪសថដ៏ប្រសើរសម្រាប់ការព្យាបាលជម្ងឺនេះ។

យោងតាមពេទ្យបុរាណ ស្លឹកស្វាយ ដែលមានប្រសិទ្ធភាពជួយឱ្យរាងកាយត្រជាក់ និងបញ្ចុះទឹក នោមនេះ ក៏ត្រូវបានគេប្រើជាថ្នាំព្យាបាលផ្លូវដង្ហើមផ្នែកខាងលើ ដូចជាក្អក រលាកទងសួត។ល។ ជាងនេះ នៅក្នុងស្លឹកស្វាយ ក៏មានផ្ទុកសារជាតិ anthxyanhdin មានប្រយោជន៍ក្នុងការកាត់បន្ថយ ជាតិស្ករក្នុងឈាមទប់ស្កាត់ការវិវត្តទៅរកភាពអាក្រក់នៅលើភ្នែក និងសរសៃឈាម ដែលអាច កើតឡើងដោយសារជម្ងឺទឹកនោមផ្អែម។

ការពិសោធស្រាវជ្រាវរបស់សកលវិទ្យាល័យអូស្ដ្រាលី បានបង្ហាញថា សារជាតិមួយចំនួននៅក្នុង ស្លឹកស្វាយ មានប្រសិទ្ធភាពក្នុងការព្យាលបាលប្រហាក់ប្រហែលទៅនឹងថ្នាំពេទ្យ ដោយវាអាច ព្យាបាលជម្ងឺទឹកនោមផ្អែម និងបញ្ចុះខ្លាញ់អាក្រក់ (កូលេស្តេរ៉ូល) ក្នុងឈាម។ ដូច្នេះហើយ គ្រូ ពេទ្យអឺរ៉ុបមួយចំនួន បានប្រើប្រាស់ស្លឹកស្វាយជាជំនួយក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម ហើយ លទ្ធផលបានបង្ហាញថា វាពិតជាមានប្រសិទ្ធភាព។

វិធីធ្វើ៖

– ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ គ្របទុកមួយយប់

– ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់ មួយថ្ងៃ ហូប ត្រឹមតែមួយកែវប៉ុណ្ណោះ។ នៅទីក្រុង ឬតំបន់ដែលមិនសម្បូរស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុម្លប់ រហូតដល់ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។

សូមប្រយ័ត្ន ៖

-ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម យ៉ាងមានប្រសិទ្ធភាព ដូច្នេះអ្នកមិនត្រូវប្រើប្រាស់ឱ្យលើស ពីអ្វីដែលបានរៀបរាប់ខាងលើនោះទេ ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង បង្កគ្រោះថ្នាក់ដល់សុខភាព។

– អ្នកក៏មិនត្រូវផឹកទឹកស្វាយនេះ ជាមួយនឹងថ្នាំពេទ្យនោះទេ ល្អបំផុតគឺត្រូវផឹកមុន ឬក្រោយថ្នាំយ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បីមិនប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ។
ក្រៅពីថ្នាំបារាំង គេក៏អាចប្រើប្រាស់ថ្នាំបុរាណមួយចំនួន ដើម្បីជួយព្យាបាល ក្នុងនោះស្លឹកស្វាយខ្ចីគឺជាឱសថ ដ៏ប្រសើរសម្រាប់ការព្យាបាលជម្ងឺនេះ។

សូមពិនិត្យពិគ្រោះជាមួយក្រូពេទ្យឲ្យបានច្បាស់លាស់ជាមុនសិន វិធីខាងលើអាចប្រើបានប្រសិនបើមិនមានជម្រើសផ្សេង!!!