ពិតជាអស្ចារ្យមែន កម្ពុជានឹងមានរមណីយដ្ឋានប្រវត្តិសាស្ត្រដីដុះ ដែលមិនធ្លាប់មានពីមុនមក
មន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តឧត្តរមានជ័យ បានចុះទៅពិនិត្យមើលទីតាំងតំបន់រមណីយដ្ឋានធម្មជាតិរលោះធំ ដើម្បីរៀបចំអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍នាពេលខាងមុខ។ ហើយជាពិសេសនោះគឺនឹងប្រែក្លាយតំបន់នេះ ឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដីដុះដែលមិនធ្លាប់មាន។
ដីដុះនៅឧត្ដរមានជ័យ
លោកស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ខ្លីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែមេសា នេះថា រមណីយដ្ឋានដីដុះនេះ មានទំហំផ្ទៃដី ២៦០០ហិកតា ដែលជាដីបម្រុងទុករបស់រដ្ឋ តែក្រោយមកប្រជាពលរដ្ឋបានចូលកាន់កាប់អស់ជាងពាក់កណ្ដាលហើយ។ ប៉ុន្តែឥឡូវលោកបានបញ្ជាឲ្យមន្ទីរទេសចរណ៍ខេត្តរក្សាទុកដីជាង ៨០០ហិកតា ដើម្បីធ្វើជារមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យមកកម្សាន្ត។
ដីដុះនៅឧត្ដរមានជ័យ
លោកបានបញ្ជាក់ថា ដីដែលរក្សាទុក ៨០០ហិកតា នៅរមណីយដ្ឋានធម្មជាតិរលោះធំ គឺនឹងរៀបចំធ្វើជាអាងទឹក រមណីយដ្ឋានប្រវត្តិសាស្ត្រ ពីព្រោះដីដុះនោះមានចេញជារូបភាពប្រាសាទ និងរូបភាពប្លែកជាច្រើនមើលទៅគួរឲ្យទាក់ទាញ និងមានទេសភាពស្អាត។
ដីដុះនៅឧត្ដរមានជ័យ
សូមជម្រាបថា រមណីយដ្ឋានធម្មជាតិរលោះធំមានផ្ទៃដី ជាង៨០០ហិកតា ស្ថិតនៅជាប់ភូមិចំនួន ០៣ គឺភូមិខ្នាចឫស្សី ភូមិពោធិវង្ស សង្កាត់បន្សាយរាក់ និងភូមិត្រពាំងទូង ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕