តាមពិតវត្តមាន ផេនខេកមកខ្មែរស្ងាត់ៗ គឺដោយសារមង្គលការដ៏ហ៊ឹកហ៊ាក់មួយនេះសោះ

ថ្មីៗ នេះ ហ្វេនៗ នៅកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញវត្តមានរបស់តារាស្រីជួរមុខរបស់ថៃ កញ្ញា ផេនខេក មកខ្មែរទាំងស្ងាត់។ ដំណឹងនេះបែកធ្លាយពេលដែលពិធីករលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបរបស់ខ្លួន ជាមួយពិធីការនី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងនោះមានទាំងតារាស្រី ផេកខេក ថែមទៀតផង។

យ៉ាងណាមិញ បើតាមរយៈការសង្កេតក្នុងរូបភាព យើងអាចដឹងបានថាការមកលើកនេះ គឺផេនខេកត្រូវបានអញ្ជើញជាតារាកិតិ្តយសក្នុងពិធីមង្គលការដ៏ធំមួយក្នុងខេត្តកំពង់ចាម ដោយពិធីមួយនេះបានរៀបចំតុបតែងយ៉ាងប្រណីត និងសម្រិតសម្រាំងយ៉ាងប្រណីត ត្រូវមហាជនស្ញោចមាត់សរសើរមិនដាច់ផង។ តោះ! ទស្សនារូបភាពខាងក្រោម៖