ជិះឡានដឹកម្ដាយទៅពេទ្យវៀតណាម ស្រាប់តែម៉ែសួរខ្ញុំ២សំណួរ

ប្រភព Facebook ឈ្មោះ Chhour Chhunhour គាត់បានសរសេរសារនៅលើបណ្ដាញសង្គមថា ៖ ព្រឹកនេះលើឡានទៅពេទ្យវៀតណាម ម៉ែសួរខ្ញុំ២សំណួរ៖

១.ហែងអត់រវល់ទេអី ជូនម៉ែទៅពេទ្យចឹង? ខ្ញុំឆ្លើយថា កូនរវល់ដែរម៉ែ តែកូនរវល់ជាមួយម៉ែប៉ុណ្ណឹង នៅមិនស្មើម៉ែរវល់ជាមួយកូននោះទេ

២.ហែងបីម៉ែធ្ងន់ទេ? ខ្ញុំឆ្លើយថា ម៉ែ៦២គីឡូមិនធ្ងន់ម៉េចម៉ែ តែកូនបីម៉ែប៉ុណ្ណឹង នៅមិនទាន់ស្មើម៉ែដែលបានបីកូនរាប់ឆ្នាំ ហើយអាចម៍នោមដាក់ម៉ែទៀត

គុណម៉ែឳសងមិនរួចទេបងប្អូន ធ្វើបុណ្យទាន់ខែភ្លឺ