ស្ដាប់ចំលើយសារភាពរបស់! ឃាតកដៃឆៅដែលរំលោភសម្លាប់កុមារីអាយុ៥ឆ្នាំក្នុងចេតីយ៍!យកសពបោះចោលក្នុងទឹកស្រះ ដែលប្រឈមនិងជាប់គុកអស់មួយជីវិត!

(ព្រៃវែង)៖មន្ត្រីតុលាការថ្លែងថា នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នេះលោក អ៊ន ប៊ុនលី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាសម្រេច ឃុំខ្លួនជនត្រូវចោទឈ្មោះ ពេជ​ ពិសី​ ភេទប្រុស​អាយុ​២៥ឆ្នាំ​ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន តាមមាត្រា២០៥ ដែលបានប្រព្រឹត្តនៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។

​​​​​​​ឃាតករ

គួរម្លឹកថាជនត្រូវចោទរូបនេះត្រូវបាននគរបាលខេត្តព្រៃវែងចាប់ខ្លួននៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។បន្ទាប់ពីរូបគេចាប់ រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ
៥ឆ្នាំនៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកជិតកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។

​​​​​​​ឃាតករ

មិនតែប៉ុណ្ណោះកាលពីឆ្នាំ២០១៧ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។

​​​​​​​ ឃាតករ
សូមបញ្ជាក់មាត្រា ២០៥ ជាបទឃាតកម្មដោយមានទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ធវៈ ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តទារុណកម្ម អំពើឃោឃៅ ឬអំពើរំលោភសេពសន្ធវៈ !ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

​​​​​​​ឃាតករ


​​​​​​​ឃាតករ

​​​​​​
​​​​​​​ឃាតករ


​​​​​​​ឃាតករ

មា្តយនិងកុមារីរងគ្រោះ


មា្តយនិងកុមារីរងគ្រោះ


កុមារីរងគ្រោះ