ស្រលាញ់គ្នាកន្លះឆ្នាំជាង!! នាងហ៊ាន​ឲ្យលុយសង្សារខ្ចីជាង 46,000$ តែការពិតបុរសដែលខ្លួនស្រលាញ់នោះជា​…

ប្រទេសចិន៖ ជ្រុលស្រលាញ់គ្នាបានកន្លះឆ្នាំទៅហើយ ស្រ្តីជនជាតិចិនម្នាក់ស្រាប់តែទទួលបាននូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីរកឃើញថា មិត្តប្រុសរបស់នាងគឺជា មនុស្សស្រីកែភេទជាប្រុសសោះ (Tomboy)។

ស្រ្តីដែលបានជួបនឹងរឿងនេះមានឈ្មោះថា Wang Qi អាយុ៤០ឆ្នាំ ហើយនាងជាស្តី្រមេម៉ាយ ដែលមានកូនម្នាក់ទៀតផង។ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ស្រ្តីមេម៉ាយ​រូបនេះបានស្គាល់គ្នាជាមួយ Tomboy ម្នាក់ដែលមានឈ្មោះថា Qian តាមរយៈបណ្តាញសង្គម និងក្រោយមកក៏បានស្រលាញ់គ្នា។

មុនដំបូងស្រីមេម៉ាយខាងលើ មានចិត្តត្រេកអរណាស់ ដែលមានបុរសវ័យក្មេងជាងខ្លួនម្នាក់ព្រមស្រលាញ់នាង ខណៈដែលនាងធ្លាប់រៀបការ និងមានកូនមួយរួចទៅហើយនោះ។ ដើម្បីជាការតបស្នងនូវទឹកចិត្តស្រលាញ់នេះស្ត្រីមេម៉ាយខាងលើបានឈរឈ្មោះខ្ចីលុយធនាគារចំនួន ៤៦,០០០ដុល្លារអាមេរិកឲ្យបុរសជា Tomboy នោះទៀតផង។

ទើបតែពេលថ្មីនេះនាងបានដឹងការពិតថា ការពិតបុរសក្នុងក្តីស្រមៃរបស់នាងគឺជាមនុស្សស្រីសោះ បន្ទាប់ពីពួកនាងព្យាយាមមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា។ ពេលនេះស្រ្តីមេម៉ាយកំពុងព្យាយាមបែកគ្នាជាមួយនឹង Tomboy នោះ តែនៅមានបញ្ហាច្រើនត្រូវដោះស្រាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះពួកគេនៅមានបំណុលរួមគ្នាដ៏ច្រើន៕