តោះមកមើល DJ SODA លេងឈុតវាលខ្នងបញ្ចេញសាច់ ដើរបាញ់ទឹកកណ្តាលផ្លូវតែម្តងមើល ធានាថាក្តៅសាច់(មានវីដេអូ)

ថៃ៖ បន្ទាប់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ២០១៨ ត្រូវបានបញ្ចប់ទៅយ៉ាងសប្បាយ​រីករាយនោះ Dj Soda ដែលត្រូវបានគេស្គាល់ និងល្បីថា ជា Dj​ ស្រីវ័យក្មេង ហើយមានសម្រស់ស្រស់ស្អាត ក៏កំពុងតែធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំងផងដែរ ក្រោយប្រទះឃើញវីដេអូរបស់នាង នាពេលកំពុងលេងបាញ់ទឹកតាមដងផ្លូវ នៅឯប្រទេសថៃ។
អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នា កាន់តែបើកភ្នែកធំៗសម្លឹងមើលនាងនោះ ក៏ដោយសារតែ នាងបានស្លៀកឈុតវាលផ្នែកខាងលើ (ខ្នង) ស្ទើរតែទាំងស្រុង ជាមួយនឹងដើមទ្រូងមួលក្លុំ មកលេងបាញ់ទឹកកណ្តាលហ្វូងមនុស្សជាច្រើន ធ្វើព្រងើយទាំងសប្បាយរីករាយ។
លើសពីនេះទៅទៀតនោះ នាងក៏កាន់តែមានការសប្បាយចិត្តទៅវិញ នៅពេលដែលមានមហាជនជាច្រើន​ បានមកលេងបាញ់ទឹកជាមួយនាងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា Dj Soda គឺជា Dj ស្រីដែលរមែងតែងតែលេងខ្លួនសុិចសុីបញ្ចេញផ្នែកខាងលើ និងផ្នែកខាងក្រោម​ ជារឿយៗ។
តែយ៉ាងណាមិញ ចំពោះការលេងខ្លួនរបស់នាង​លើកនេះវិញ ក៏មានការបញ្ចេញមតិ ពីសំណាក់មហាជនមួយចំនួន មិនពេញចិត្តទៅលើការស្លៀកពាក់របស់នាង ព្រោះវាមិនសាកសម​ ទៅនឹងប្រពៃណីរបស់ពួកគេ ក្នុងឱកាសនេះ៕