ពត័មានក្តៅៗ!!! នៅមុននេះបន្តិច រថភ្លើង បានបុកគ្នាជាមួយ រថយន្ត នៅក្រុងប៉ោយប៉ែត (មានវីដេអូ)

បន្ទាយមានជ័យ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថភ្លើងមួយគ្រឿងបានបើកបុកចំរថយន្ត១គ្រឿងអូសប្រហែលជាង៣០ម៉ែត្រ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុង ភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយក្នុងហេតុការណ៍នេះគឺពុំបណ្ដាលអោយមនុស្សស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរថយន្តរងការខូចខាតយ៉ាងដំណំ ចំពោះមូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់នេះ ក្រុមការងារយើងខ្ញុំនឹងជម្រាបតាមក្រោយ៕