ពិទជាថោកទាបណាស់! លោកសង្ឃមួយអង្គបានចាប់រំលោភក្មេងស្រី៣នាក់ រហូតដល់ដាច់ប្រដាប់ភេទ និង….

បាត់ដំបង​: ប៉ូលិស និង​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​បាត់ដំបង បាន​ផ្សឹក​សង្ឃ​កំហូច​មួយ​​អង្គ បន្ទាប់​ពី​អ្នកភូមិ ទៅ​ឃើញ​ទាន់សង្ឃ​នោះ កំពុង​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​អាយុ ៧ ទៅ ១០ ឆ្នាំ ដល់​ទៅ ៣ នាក់ បម្រុង​រំលោភ ទាំង​កណ្ដាល​ថ្ងៃ​។​

ករណីនេះ ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជួន អតីត​លោកសង្ឃ​នោះ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤​។ ហេតុការណ៍​សង្ឃ​កំហូច ចាប់​ក្មេងស្រី​បម្រុង​រំលោភ​នេះ បាន​កើតឡើង កាល​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ប្រភព​ពី​មន្ត្រីប៉ូលិស​ខេត្ត​បាត់ដំបង បានឲ្យដឹងថា សង្ឃ​កំហូច ប្រព្រឹត្ត​ប្រាស់ចាក​វិន័យ​ព្រះពុទ្ធសាសនា ដែល​ឃាត់ខ្លួន ឈ្មោះ ផាន់ ថង​សុ​វណ្ណា​រ័ត្ន អាយុ ៣១ ឆ្នាំ គង់នៅ​វត្ត​មុន្នី​រស្មី ហៅ​វត្ត​កន្ទុយ​ក្រពើ ស្ថិតក្នុង​ភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ អតីត​លោកសង្ឃ​នេះ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះនេតព្រះ ខេត្ត​បន្ទាយ មានជ័យ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ៣​នាក់ មាន​អាយុ​ពី ៦​ឆ្នាំ ម្នាក់ ៧​ឆ្នាំ​ម្នាក់ និង​១០​ឆ្នាំ​ម្នាក់ រស់នៅក្នុង​ខេត្ត​បាត់ដំបង​។​

អតីត​សង្ឃ​កំហូច ដែល​ត្រូវ​ចាប់​ផ្សឹក បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត ដូច​ការចោទប្រកាន់ ដែល​រួមមាន ចាប់​ថើប បឺត​មាត់ និង​សម្រាត​សំពត់ លូក​លេង​ប្រដាប់ភេទ​ក្មេងស្រី​ទាំង​បី​នាក់ ពិតប្រាកដ​មែន​។ ជនសង្ស័យ បានបញ្ជាក់​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា​នោះ គឺ​រូបគេ​បានមក​ពី​ភូមិ​ក្រពើ ឃុំ​ភ្នំ​សំពៅ ដើម្បី​ចង់រ​ក​សាលារៀន​ភាសា​អង់គ្លេស​។ ពេល​ដើរ​តាមផ្លូវ ក្នុង​ភូមិ​រំចេក ៥​នោះ ហើយ​ឃើញ​ក្មេងស្រី​ប្រុស ៥ ទៅ ៦ នាក់ កំពុង​រត់​លេង ខ្លួន​បាន​ដើរចូល​ទៅ​ដោយ​យក​អំបោះ​ក្រហម​ចងដៃ​ឲ្យ​ពួកគេ​ម្នាក់​មួយ​។ ពេលនោះ ឃើញ​ក្នុង​ភូមិ​មាន​សភាព​ស្ងាត់ គ្មាន​ឃើញ​មនុស្ស​ចាស់​ដើរ​ចេញចូល​ទេ ក៏​នឹកឃើញ​ចាប់​អោប​ថើប​ក្មេង​ស្រី​ទាំងនោះ ប្រាកដ​មែន​។​

​មន្ត្រីប៉ូលិស​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា សង្ឃ​បរាជិក​មួយអង្គ​នេះ ត្រូវ​មន្ទី​ធម្មការ​និង​សាសនា​ខេត្តបាត់ដំបង ចាប់​ផ្សឹក ហើយ​ប្រគល់ឲ្យ​ប៉ូលិស កសាង​សំណុំរឿង បញ្ជួន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕