អានហើយហួសចិត្ត! លួចមានស្រី ប្រពន្ធដឹង សារភាពញ័រមាត់ថា «ខ្ញុំមិនចោលទេប្រពន្ធ តែស្រីអាចចោលបាន» ជឿអត់ចុះ…(មានវីដេអូ)

ភ្នំពេញ៖ ប្តីមកលេងផ្ទះ ប្រពន្ធឆែកទូរស័ព្ទឃើញមានទំនាក់ជាមួយស្រីមានប្តីកូន២ រហូតដល់មានការសន្យាស្បថស្បែថា លែងលះប្រពន្ធដើមទៅស្ម័គ្រស្មោះជាមួយប្រពន្ធចុង ពេលប្រពន្ធដើមលេងមែនទែនដោយនាងបានទៅប្រាប់ភូមិឃុំសុំលែងលះប្តីបានបដិសេសថា «ខ្ញុំមិនចោលទេប្រពន្ធ តែស្រីអាចចោលបាន»។

យ៉ាងណាស្នេហាត្រីកោណនេះត្រូវបានដោះស្រាយតាមប្រពន្ធទូរស័ព្ទ និងស្ត្រីជាប្រពន្ធស្របច្បាប់ ថែមទាំងឡាយវីដេអូលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យកក្រកើកតែម្តង ដោយបុរសជាប្តីបានប្រាប់ទៅស្រីកំណាន់ថា «ចាប់ពីថ្ងៃនេះតទៅយើងឈប់ទាក់ទងគ្នាទៅ វាគ្មានប្រយោជន៍ទេ ខ្ញុំមិនចោលប្រពន្ធនិងកូនខ្ញុំទេ»។

លុះនិយាយគ្នាអស់ជាច្រើនម៉ោង ស្ត្រីម្នាក់ដែលទទួលងារជាអ្នកដណ្តើមប្តីគេនោះបានប្រាប់ថា «បើវិលទៅត្រូវរ៉ូវជាមួយប្រពន្ធវិញ តើមានអ្វីសងជំងឺចិត្តខ្ញុំ ព្រោះអ្នកឯង (បុរស) បានយកខ្ញុំទៅដេកជាមួយ សុទ្ធតែសន្យាថាចិញ្ចឹមខ្ញុំចុះពេលនេះមានអ្វីសងខ្ញុំ»។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធស្របច្បាប់បានតបថា «គ្មានសំណងអ្វីទាំងអស់ ព្រោះអ្នកទាំង២បានព្រមព្រៀងជាមួយគ្នា តើហេតុអ្វីឲ្យខ្ញុំសងទៅវិញ? ហើយពេលនេះប្តីខ្ញុំមានតែខ្លួនទទេ បើចង់យកមកកាត់ក្តយកទៅ ខ្ញុំឲ្យ»។