គួរអោយភ្ញាក់ផ្អើល!! ព្រឹកមិញ ប៊ូខាវ សម្រេចចិត្តបួស រំលឹកដល់អតីតព្រះមហាក្សត្រថៃ….(មានវីដេអូ)

ថៃ៖ ជើងខ្លាំងមកពីប្រទេសថៃ ប៊ូខាវ ដែលជាអ្នកប្រដាល់ដ៏ល្បីមួយរូប កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានសម្រេចចិត្តបួសសាងផ្នួស ដើម្បីរំលឹកដល់វិញ្ញានក្ខន្តព្រះមហាក្សត្រថៃ ដែលបានសោយទិវង្គត កាលពីឆ្នាំមុន។

យោងតាមប្រភពពី Sanook ប្រទេសថៃ បានឲ្យដឹងថា ពិធីបួសសាងកុសល ដើម្បីរំលឹកដល់អតីតស្តេចនេះ បានធ្វើឡើងនៅក្នុងវត្ត Bangwaek ប្រទេសថៃ ។

ក្នុងនោះ ប៊ូខាវ បានលើកឡើងថា «ខ្ញុំព្រះករុណាសូមបួស ហើយជូនបុណ្យកុសលដែលបានបួស នៅគ្រានេះ ឱ្យបានដល់លោកអ្នកទាំងឡាយ ដែលខ្ញុំបានធ្វើជ្រុលលើសលស់ដោយ កាយកម្ម វិចីកម្ម មនោកម្ម ឬប្រសិនបើខ្ញុំមានកំហុសខុសឆ្គង ទៅលើនរណាម្នាក់ដោយក្នុងករណីណាក៏ដោយ ក៏សូមឱ្យអ្នកទាំងឡាយលើកលែងទោស និងអហោសិកម្មដល់ខ្ញុំព្រះករុណាផង។ សូមឱ្យអ្នកទាំងអស់គ្នាអនុមោទនាបុណ្យកុសលនេះ និងថ្វាយបុណ្យកោសល្យទាំងប៉ុន្មានចំពោះព្រះចៅ Bhumibol Adulyadej» ។

គួរបញ្ជាក់ថា ពិធីនេះ មានការចូលរួមពីមនុស្សម្នាជាច្រើននាក់ផងដែរ ជាពិសេសក៏មានការចូលរួមពីតារាៗសិល្បៈមួយចំនួន និងសាច់ញ្ញាតិក្រុមគ្រួសាររបស់កីឡាករប្រដាល់រូបនេះផងដែរ៕








ទស្សនាវីដេអូខាងក្រោម៖