គួរអោយសង្វេគ!!! ធ្លាប់តែជួបជុំគ្នាតែបែរជាព្រាត់គ្នាទុកឲ្យប្រពន្ធកូននឹកស្រណោះ (ភរិយាទ្រាំមិនបានក៏បង្ហោះសារដ៏ឈឺចាប់មួយនេះអានហើយចង់យំ)

កាលពីកន្លងទៅនេះ មានការបាញ់ប្រហារមួយបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា។



បើទោះមានរយៈពេលជាង២ខែក៏ដោយ ក៏ភរិយារបស់លោក សេក វឌ្ឍនា ក៏នៅតែមិនអស់អាល័យនឹកស្រណោះស្វាមីឡើយ ព្រោះធ្លាប់តែជួបជុំគ្នាសើចលេងសប្បាយនៅស្រស់ៗសោះ តែបែរជាព្រាត់គ្នាទៅវិញ ដោយក្នុងនោះ ភរិយារូបនេះបានបង្ហោះសារក្នុងហ្វេសប៊ុកមួយរបស់នាងដែលមានឈ្មោះថា Linda Fashionshop ដោយសរសេរសារយ៉ាងឈឺចាប់ថា៖



“កុំបំភ្លេចងាយៗនៅការបាត់បងរូបប្តីខ្ញុំ កុំស្មានថាខ្ញុំភ្លេច កុំស្រាប់តែជនល្មេីសចេញក្រៅឃុំ ខ្ញុំមិនដែលភ្លេចតាមដាននាក់ទេ ។ កុំសំលាប់គេហេីយថាខ្លួនល្អ ខ្លួនត្រូវ បេីគ្រួសារឯងហេីយគិតថាខ្លួនត្រូវខ្ញុំសូមផ្តាំជូនពរគ្រួសារឯងនិង ឯង(បេីកាលណាឯងជាប់ឃុំសូមអោយឯងជាប់អស់មួយជីវិត បេីកាលណាជីវិតឯងអស់ក៏សូមអោយឯងចុៈនរក18ជាន់ បេីកាលដែលបានចាប់ជាតិក៏សូមអោយឯងចាប់ជាតិទៅជាសត្វដែលគេស្អប់ខ្ពេីមដេញធាក់ទាត់ស្អប់ខ្ពេីមមិនអោយចំណី បេីបានចាប់ជាតិជាមនុស្សថ្មីក៏សូមអោយឯងជាមនុស្សដែលចុៈនរកទាំងរស់ រស់ពិបាកជាងស្លាប់ វិនាសអន្តរាយទាំងពូជអំបូវា ឯងហែលទឹកភ្នែក នឹង ការឈឺចាប់មិនរួចឡេីយលុៈត្រាតែឯងមកសងប្តីខ្ញុំគ្រប់ៗជាតិ។”