ក្តៅៗៗលោក វិល្លាម ស្នើសុំឲ្យអាជ្ញាធរខេត្តបាត់ដំបងមេត្ដាចាត់ការជនបរទេសដែលព្រហើនឡើងលើព្រះកេះព្រះនៅភ្នំសំពៅមកដាក់ទោស !

អ្នកវិភាគសង្គមវ័យក្មេងដ៏មានប្រជាប្រិយក្នុងបណ្ដាញសង្គមលោក វិល្លាម ខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីបានឃើញរូបភាពជនបរទេសប្រមាថសាសនារបស់រដ្ឋដោយឡើងលើព្រះកេសព្រះពុទ្ធបដិមានៅភ្នំសំពៅ ។

ទន្ទឹមហ្នឹងនេះដែរ មុននេះបន្ដិចលោកក៏បានស្នើសុំអោយអាជ្ញាធរខេត្តបាត់ដំបងមេត្ដាតាមចាប់ជនបរទេសរូបនោះមកផ្ដន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក វិល្លាម បានរៀបរាប់ថា៖ «អាជ្ញាធរបាត់ដំបងមានបានឃេីញទេចំពោះរឿងនេះដែលកេីតឡេីងនៅភ្នំសំពៅ ជនបរទេសនេះវាព្រហេីនណាស់មកប្រមាថព្រះពុទ្ធសាសនាខ្មែរបែបនេះសូមអាជ្ញាធរចាប់ជននេះអោយបាន ដាក់ទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» ៕