អង្គុយផឹកកាហ្វេជាមួយមិត្តភក្តិ ចេះតែឆ្ងល់ឮសូរសំលេងថ្ងូរ ដល់ពេលងាកមើលក្រោយ ស្រាប់តែ.. (មានវីដេអូ)

បរទេស៖ វេបសាយពត៌មាន អូអេមជី ញូវ របស់ចិន បានរាយការណ៍ពត៌មាននៃវីដេអូរបស់ប្រុសស្រីយុវវ័យមួយគូនៅហាងកាហ្វេ ដែលក្លាយជាទីវិភាគវែកញែកជាច្រើននៅក្នុងប្រទេស។

ក្រោយពីសមាជិកហ្វេសប៊ុកឈ្មោះ Chuyện của người ta បានបង្ហោះវីដេអូនេះចូលទៅក្នុងពិភពអនឡាញកន្លងមក បានធ្វើអោយអ្នកលេងអ៊ិនធើណែតនាំគ្នាគ្រឺត ពេលឃើញរូបភាពរបស់គូស្នេហ៍យុវវ័យមួយគូដែលប៉ាន់ស្មានថានៅជាសិស្សសាលាវិទ្យាល័យរបស់វៀតណាម កំពុងឱបគ្នាឡើងស្អិតរមួតរមួលចូលគ្នានៅហាងកាហ្វេ ដោយមិនខ្វល់ពីក្រសែភ្នែករបស់មនុស្សនៅក្នុងហាងដែលកំពុងអង្គុយផឹកកាហ្វេ និងកំពុងអង្គុយជជែកគ្នា។

វីដេអូខាងលើថតបានដោយអតិថិជនខាងក្នុងហាងកាហ្វេដែលបានឃើញហេតុការណ៍នោះ ដោយរៀបរាប់ថា ដំបូងសិស្សសាលា ២នាក់នេះ កំពុងអង្គុយផឹកកាហ្វេ ក្រោយមកពួកគេក៏ចាប់ផ្ដើមថើបគ្នា ក្រោយមកទៀតសិស្សប្រុសនោះក៏យកដៃស្ទាបអង្អែលសិស្សស្រីនោះ រហូតធ្វើអោយមនុស្សនៅក្នុងហាងនាំគ្នាក្រោកគេចចេញ ព្រោះទ្រាំនឹងមើលរូបភាពបែបនេះចំពោះមុខមិនបាន។

ក្រោយពីវីដេអូនេះត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម ហើយត្រូវបានស៊ែរចេញជាច្រើននោះ ក៏ធ្វើអោយកើតមានការវិភាគវែកញែកពីបណ្ដារអ្នកលេងអ៊ិនធើណែតចំពោះទង្វើមិនសមរម្យរបស់យុវវ័យទាំងពីរនាក់នេះ ដូចជាបញ្ចេញមតិថា៖“ មិនចង់គិតថានឹងកើតមានអ្វីឡើងបន្ទាប់ពីនេះ ““ នេះវាលើសពីនៅផ្ទះទៀត ““ សង្ស័យកិច្ចការសាលាស្ត្រេសពេក ““ មិនខ្មាសខ្លះទេឬ នាំគ្នាទៅបើកបន្ទប់ក៏ល្អជាងធ្វើបែបនេះនៅទីសាធារណៈដែរ “៕