អាណិតណាស់! បុរសម្នាក់ និងលោកយាយម្នាក់ ឡើងរាំលើឡានយ៉ាងសប្បាយសុខៗ ស្រាប់តែជួបរឿងនឹកស្មានមិនដល់(មានវីដេអូ)

អាណិតណាស់ !!! បុរសម្នាក់ និងលោកយាយម្នាក់ ឡើងរាំលើឡានយ៉ាងសប្បាយ កំពុងតែរាំសុខៗ ស្រាប់តែជួបរឿងនឹកស្មានមិនដល់…..ក្នុងអំឡុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំ ឃើញថាគ្រប់គ្នានាំគ្នាត្រលប់ទៅស្រុកកំណើតទៅជួបជុំក្រុមគ្រួសារមិត្តភក្ដិ បងប្អូនយ៉ាងសប្បាយរីករាយ។

ថ្មីៗនេះទំព័រហ្វេសប៊ុក คลิปตลก HD បានយកវីដេអូមួយមកបង្ហោះអោយអ្នកលេងអ៊ិនធើណែតបានទស្សនាពីឧប្បទ្ទវហេតុដែលមិនគួរនឹងកើតឡើង ដោយវីដេអូខាងលើមានប្រវែងប្រហែល 1.25នាទី ដោយក្នុងវីដេអូនោះបានបង្ហាញអោយឃើញពីបុរសវ័យកណ្ដាលម្នាក់ កំពុងបបួលលោកយាយម្នាក់ឡើងរាំយ៉ាងសប្បាយរីករាយតាមចង្វាក់ភ្លេងនៅលើឡានមួយបាំងកន្លះផ្នែកខាងក្រោយ។

តែហេតុការណ៍មិននឹកស្មានដល់ក៏កើតឡើងពេលដែលបុរសខាងលើកើតមានការបាត់បង់ជំហររួចផ្ងារក្រោយ ដោយថែមទាំងឱបកលោកយាយក្នុងវីដេអូ មុននឹងទាំងពីរនាក់ផ្ងារក្រោយធ្លាក់ពីលើឡានដេកផ្កាប់មុខសង្កត់លើលោកយាយនៅលើដី ។វីដេអូខាងលើ អាចមើលទៅគួរអោយអស់សំណើច តែជឿថាលោកយាយដែលនៅក្នុងវីដេអូនោះប្រហែលជាឈឺខ្លួនជាច្រើនថ្ងៃហើយ នឹងអាចនឹងមិនសប្បាយជាមួយហេតុការណ៍ដែលកើតឡើងនេះទៀត ៕