គួរអោយច្រណែនខ្លាំងណាស់! លោកកែវ វាសនា បង្ហាញភាពផ្អែមល្ហែមជាមួយភរិយា ស្របពេលភរិយាកំពុងពរពោះកូនទី ២ ឃើញហើយច្រណែនណាស់ (មានរូបភាព)

បើទោះជាលោកកែវ វាសនាបានរៀបការរួចហើយក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ គួររំលឹកផងដែរថា លោកបានរៀបមង្គលការរយៈពេល ២ឆ្នាំជាងហើយក៏ទទួលបានចំណងដៃកូនប្រុសយ៉ាងស្រស់សង្ហាមិនចាញ់ឪពុកនោះទេ។ ហើយឆាប់ៗខាងមុខនេះកូនទី ២របស់លោកនឹងចាប់កំណើតថែមទៀតផង ដើម្បីលើកទឹកចិត្តប្រពន្ធជាទីស្រលាញ់របស់ខ្លួន លោកកែវ វាសនាបានទិញរថយន្តសេរីទំនើប ដែលមានតម្លៃប្រមាណ ៧ ទៅ ៨មឹុនដុល្លាឯណោះ។


អ្វីដែលគួរអោយចាប់អារម្មណ៍នោះ កាលពីថ្មីៗនេះ លោក កែវ វាសនា តារាចម្រៀងប្រចាំផលិតកម្មថោន ក៏បានបង្ហោះរូបភាព ឱប ថើបភរិយារបស់លោកយ៉ាងផ្អែមល្អែម ដោយបានសរសេរ caption ថា៖


ទង្វើបែបនេះត្រូវបានមហាជន ជាពិសេសអ្នកគាំទ្ររូបលោក បានសរសើរពីទឹកចិត្ត ក្តីស្រលាញ់ ដែលលោកមានចំពោះភរិយា ហើយថែមទាំងថាលោក មិនត្រឹមតែពូកែច្រៀងចម្រៀងទេ ថែមទាំងពូកែយកចិត្តយកថ្លើម ភរិយាទៀតផង៕