មិនគួរអោយជឿថា! រ៉េត ស៊ូហ្សាណា រវល់និងការងារសិល្បៈ នៅទៅរៀនជំនាញប្លែកមួយទៀតគឺ..!

អតីតបេក្ខភាព The Voice Cambodia រដូវការទី ២ កញ្ញា រ៉េត ស៊ូហ្សាណា ដែលអ្នកគាំទ្របានទទួលស្គាល់សមត្ថភាពរបស់កញ្ញា តាមរយៈបទចម្រៀងជាភាសាបរទេស។ គួរបញ្ជាក់ផងដែរថាកញ្ញា បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវការទី ២ បានបញ្ចប់ ហើយថែមទាំងបានធ្វើជាអ្នកតំណាងអោយផលិតផលទូរសព្ទម៉ាកល្បី OPPO ថែមទៀតផង។


ម្ចាស់បទ “សាកស្រលាញ់គ្នាបានទេ?” ដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ តែងតែបង្ហាញមុខក្នុងកម្មវិធីតូចធំ នានាស្ទើរតែរកពេលសម្រាកមិនបានផង ប៉ុន្តែកញ្ញានៅតែឆ្លៀតរកពេលទំនេរពីការងារសិល្បៈ ទៅរៀនគូរគំនូរបន្ថែមទៀត នេះបើតាមការបង្ហោះរូបភាពក្នុងបណ្តាញសង្គមរបស់កញ្ញា។