មិនធម្មតា!!! ឡុង លីគ័ង្គ និយាយាបែបនេះដាក់លោក ព្រាប សុវត្ថិ ទើបដឹងថាក្មេងបែបណាព្រោះ..!

បន្ទាប់ពីកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានបញ្ចប់ទៅយ៉ាងជោគជ័យនោះ យើងឃើញថាបេក្ខភាពទាំងម្ចាស់ពានរង្វាន់ និងបេក្ខភាព TOP 6 ទាំងអស់សុទ្ធតែមានទីផ្សារការងារសិល្បៈទាំងអស់ រហូតអាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ។

មិនត្រឹមតែមានការចេញទៅសម្តែងតាមការប្រគុំតន្រ្តីផ្សេងៗរបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាសប៉ុណ្ណោះទេ ខាងផលិតកម្មរស្មីហង្សមាសក៏បានបញ្ចេញបទចម្រៀងថ្មីអោយប្អូនៗបេក្ខភាពបានច្រើនផងដែរ។ ក្នុងនោះ ឡុង លីគ័ង្គក៏ទទួលបានបទចម្រៀងថ្មីផ្ទាល់ខ្លួនចំនួនមួយបទផងដែរ គឺបទ “ស្នេហ៍ហ្មដំរី” ដែលទទួលបានការកោតសរសើរពីការប្រើប្រាស់សម្លេងរបស់ប្អូនយ៉ាងខ្លាំង។

ឯកមកក្រោយបន្តិច រំលឹកឡើងវិញថាបើទោះជាប្អូន ឡុង លីគ័ង្គមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ បើមិនមានអ្នកបង្ហាត់បង្រៀនទេនោះ ក៏សមត្ថភាពប្អូនមិនអាចបញ្ចេញបានល្អយ៉ាងនេះដែរ។ គួររំលឹកផងដែរថា ក្នុងកំឡុងពេលប្រលង ឡុង លីគ័ង្គ បានជ្រើសរើសលោកព្រាប សុវត្ថិធ្វើជាគ្រូបង្ហាត់។

ជាក់ស្តែង ឡុង លីគ័ង្គ បានលើកឡើងក្នុងបណ្តាញសង្គម Facebook របស់ខ្លួនថា៖

លោកគ្រូជាអ្នក​បង្រៀន​ឱ្យ​ខ្ញុំចេះនិយាយជាមួយមិត្តរួមក្រុម លោកគ្រូជាអ្នកបង្រៀនឱ្យខ្ញុំចេះប្រើកាយវិការ លោកគ្រូ​ជាអ្នក​បង្រៀនឱ្យខ្ញុំចេះប្រើទិចនិចក្នុងការច្រៀង បើគ្មានលោកគ្រូទេខ្ញុំក៏គ្មានថ្ងៃនេះដែរ ហើយបើគ្មាន ពុក ម៉ែ បង ប្អូន គាំទ្រខ្ញុំក៏គ្មានថ្ងៃនេះដែរ ចុងក្រោយសូមជូនពរលោកគ្រូ និង ក្រុមគ្រួសារ ព្រមទាំងបងៗជួបតែសំណាងល្អ។




ទង្វើនេះបានបង្ហាញថាបើទោះជាប្អូនបានល្បី អាចរកលុយបានរាប់ពាន់ក៏ដោយ ក៏ប្អូនមិនដែលភ្លេចគុណលោកគ្រូ និងពុកម៉ែបងប្អូនឡើយ ដែលធ្វើអោយអ្នកគាំទ្រកាន់តែស្រលាញ់ពីអត្តចរិតប្អូនកាន់តែខ្លាំង៕