មិនធម្មតា!!! កាន់តែឡើងរាសី សូម្បីតែ នាឡិកាធម្មតាក៏ុដាំសុទ្ធតែត្បូងពេជ្រច្រើនគ្រាប់

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨ រាសីរបស់ តារាចម្រៀងស្រី ពេជ្រ សោភា ឡើងស្រឺតៗតែម្តង ដែលគ្រប់បទចម្រៀងរបស់នាង សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន មិនថាបទញាក់ ឬបទស្នេហា។

ជាពិសេស នៅពេលទីផ្សាររបស់នាង កាន់តែល្បីល្បាញបែបនេះ ធ្វើឲ្យចំណូលរបស់នាង ក៏ប្រែប្រួលជាងមុនផងដែរ ដោយគេសង្កេតឃើញថា នាង ឧស្សាហ៍ទិញរបស់ប្រ៊េនៗ ជាងលើកមុន។

មិនតែប៉ុណ្ណោះ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិមួយថ្ងៃ ពេជ្រ សោភា បានបង្ហាញនូវនាឡិកា ដាំពេជ្រមួយ ដែលនាងទើបតែទិញ ពីហាងពេជ្រមួយកន្លែង ហើយចំពោះតម្លៃវិញ ក៏នាងមិនបានបញ្ជាក់នោះដែរ តែប្រាកដជា មានតម្លៃថ្លៃមិនធម្មតានោះទេ ព្រោះឃើញត្បូងពេជ្រ ច្រើនគ្រាប់។

ទាំងនេះ អាចបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ ពិតជារកលុយបានមិនណយឡើយ ដែលសូម្បីតែ នាឡិកា ក៏នាងដាំសុទ្ធតែពេជ្រ ពីលើដែរ ទាំងដែលពីមុន នាងទិញនាឡិកា សាមញ្ញៗតែប៉ុណ្ណោះ៕