មិនធម្មតា!!! កំពូលតារាស្រីថៃ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំឆ្នាំ2018 នោះគឺ..!៌

ថៃ: ជាការពិត នៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ តារាសម្តែងប្រុសស្រីនីមួយៗ សុទ្ធសឹង តែអាចរកបានប្រាក់ចំណូលខ្ពស់ពីវិស័យមួយនេះ របស់ខ្លួន។ហើយក្នុងនោះ គេក៏សង្កេតឃើញថាមាន តារាសម្តែងស្រីប៉ុន្មានរូប ដែលអាចរកចំណូលបាន រហូតទៅដល់ខ្ទង់រាប់លានបាត ក្នុងមួយខែ សឹងមិនគួរឲ្យជឿសោះឡើយ។

ដូច្នោះ ខាងក្រោមនេះ ជាកម្រងឈ្មោះតារាសម្តែងស្រីៗ ដែលជាអ្នកមាន ប្រចាំឆ្នាំ ២០១៨:

១. Aum Patcharapa

ជាការពិត Aum Patcharapa ជាតារាសម្តែងស្រីជើងចាស់ ហើយក៏ជាតារាសម្តែងស្រី ដែលមាន សម្រស់ស្រស់ស្អាតក្មេងជាងវ័យ ដោយមិនមានការប្រែប្រួលអ្វី នោះទេ។ ជាពិសេសទៅទៀត នាងក៏ជាតារាសម្តែងស្រីដែលមានទ្រព្យផ្ទាល់ខ្លួនច្រើន ដូចជា ផ្ទះ ឡាន ម្ចាស់ភាគហ៊ុនសម្រាប់ផលិតផលក្នុងស្រុក និងជាម្ចាស់ហាងទំនិញផលិតផល ថែរក្សាស្បែកមួយចំនួនធំ ថែមទៀតផងដែរ។ ដូចជា តម្លៃផ្ទះថ្មីរបស់នាង ដែលត្រូវបានចំណាយអស់ប្រាក់ រហូតទៅដល់មួយលានដុល្លារជាង សម្រាប់ សាងសង់ វាឲ្យលេចចេញជារូបរាងមក យ៉ាងស្រស់ស្អាត និងប្រកបទៅភាពអស្ចារ្យបំផុត។

Aum Patcharapa

២. Chompoo Araya

ទន្ទឹមនឹងភាពឡូយឆាយរបស់ខ្លួន Chompoo Araya ក៏បានសម្រេចចិត្តរៀបការ ជាមួយបុរសម្នាក់ ដែលជាមហាសេដ្ឋីកំពូលប្រចាំប្រទេស ហើយមានលុយរាប់សិបលានដុល្លារ មិនថាក្នុង ឬក្រៅស្រុក នោះទេ។ ក្នុងនោះផងដែរ នាងក៏មានទ្រព្យផ្ទាល់ខ្លួន មួយចំនួនផងដែរ ក្រៅពីរបស់ស្វាមីខ្លួន ដូចជា ផ្ទះ ឡាន ចម្ការ និងភាគហ៊ុនមួយចំនួនធំ ជាមួយផលិតផលនានា ក្នុងស្រុក។

Chompoo Araya

៣. Nune Woranuch

នាងជាតារាសម្តែងស្រី ដែលរមែងតែងតែមានការងារមមាញឹកច្រើន ជាប្រចាំ ព្រោះថានាងមានផលិតផលផ្ទាល់ខ្លួន និងជាម្ចាស់ហាងជំនួញធំតូចប៉ុន្មានកន្លែង ដែលត្រូវការ ចាត់ចែង ជារៀងរាល់ខែ។ ក្នុងនោះផងដែរ ទ្រព្យដែលនាងមានសំខាន់ៗ រួមមាន ដូចជា ឡាន ផ្ទះ ហាងផលិតផល ហាងលក់សម្លៀកបំពាក់ និងការបង្រៀនរាំរបាំ ដល់ក្មេងៗ ជាដើម។ ទន្ទឹមនឹងនេះ នាងក៏មានភាគហ៊ុនមួយចំនួនជាមួយម៉ាកប្រ៊នល្បីៗ មួយចំនួន ថែមទៀតផងដែរ។

Nune Woranuch

៤. Anne Thong

នាងមិនត្រឹមតែជា តារាសម្តែងស្រីជើងចាស់នោះទេ តែបច្ចុប្បន្ននេះ Anne Thong ក៏ជាផលិតកររឿងភាគផ្ទាល់ខ្លួនមួយចំនួន ទៀតផងដែរ។ ជាមួយគ្នានេះវិញ ចំពោះទ្រព្យផ្ទាល់ខ្លួនរបស់នាង ក៏មានច្រើនមិនចាញ់តារាសម្តែងប្រុសស្រីរួមជំនាន់ជាមួយគ្នា នោះទេ។ ក្នុងនោះ ទ្រព្យដែលរួមមានសំខាន់ៗ មានដូចជា ផ្ទះ ឡាន ហាង ចម្ការ និងដីធ្លី នៅឯតាមខេត្តមួយចំនួន ថែមទៀតផង។

Anne Thong

៥. Jooy Warattaya

នាងជាតារាសម្តែងស្រី ដែលមានទ្រព្យសំខាន់ៗជាច្រើន ដែលបានកើតឡើង ដោយកម្លាំងញើសឈាមផ្ទាល់ខ្លួនរបស់នាង តែម្នាក់គត់។ ក្នុងនោះ វារួមមានដូចជា ផ្ទះ ឡាន ផលិតផលម៉ាកប៊្រេនផ្ទាល់ខ្លួន និងភាគហ៊ុនមួយចំនួនក្នុងស្រុក ជាមួយផលិតផលដទៃ ថែមទៀតផង។

Jooy Warattaya