ពេលនេះ!!! ទូច ស៊ុននិច ចេញមុខអះអាងថាការបាញ់ប្រហារជាង ១៥ឆ្នាំ មកនេះពុំមែនទាក់ទងនឹងរឿងស្នេហាត្រីកោណ ដូចដែលបានល្បីនោះឡើយ

អតីតតារាចម្រៀងល្បីឈ្មោះ កញ្ញា ទូច ស៊ុននិច ដែលរងការបាញ់ប្រហារពីសំណាក់ឃាតករ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគ ដែលបណ្តាលឲ្យម្តាយរបស់កញ្ញាបាត់បង់ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងធ្វើឲ្យកញ្ញា ទូច ស៊ុននិច ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិកត្រូវធ្លាក់ខ្លួនពិការរហូតដល់សព្វថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះក៏នៅតែមានមន្ទិលពីសំណាក់មហាជនថាឃាតកម្មបាញ់ប្រហារនេះមកពីតារាចម្រៀង ទូច ស៊ុននិច ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាត្រីកោណ។

ជាមួយនឹងពាក្យចចាមអារ៉ាម​ និងការផ្សព្វផ្សាយដែលមិនពិតនេះធ្វើឲ្យកញ្ញា ទូច ស៊ុននិច ចេញមុខបកស្រាយ តាមរយៈវីដេអូដែលបានបង្ហោះនៅក្នុង ឆែននែលយូធូបផ្លូវការរបស់កញ្ញា កាលពីថ្ងៃទី០២ មេសា កន្លងទៅ ដោយចេញមុខអះអាងថា ការបាញ់ប្រហារពីសំណាក់ឃាតករនេះ ពុំមែនជាការពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ អ្វីឡើយ។

ដល់ចំនុចនេះកញ្ញាា ក៏បានបញ្ជាក់ថាខ្លួនមិនត្រឹមតែជាតារាចម្រៀងនោះទេ ក៏ជាសាស្រ្តាចារ្យអក្សរសាស្ត្រខ្មែរមួយរូបផងដែរ។ ដូច្នោះហើយនាងគ្មានផ្លូវលក់កិត្តិយស និងទាក់ទងធ្វើជាស្រីកំណាញ់ ឬធ្វើជាប្រពន្ធចុងរបស់ជនណាម្នាក់ឡើយ។

អ្នកនាងក៏សំណូមពរដល់មហាជនដែលមិនបានដឹងឮរឿងរ៉ាវនេះច្បាស់ ឬក៏ធ្លាប់តែឮតាមពាក្យចចាមរ៉ាម សុំបញ្ឈប់ការយល់ច្រឡំជាមួយនឹងព័ត៌មានមិនពិត៕