អីយ៉ាស់!!!! ទង្វើរបស់លោក យុត្ថារ៉ា ឆានី និងហេង ឡុង ធ្វើអោយកូនៗក្លាយជាបែបនេះសោះ

គួររំលឹកផងដែរថាកាលពីថ្មីៗនេះ លោកយុត្ថារ៉ា ឆានីដែលត្រូវជាអតីតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលរួមក្នុងការរៀបមង្គលការរបស់ប្អូនស្រីរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ថែមទាំងបានថតរូបជាមួយលោកហេង ឡុង ដែលអ្នកគ្រប់គ្នាបានស្គាល់ថាជាគូស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។

ទង្វើល្អដែលមិនប្រកាន់រឿងចាស់នេះ គឺជាគំរូល្អសំរាប់ក្មេងៗជំនាន់ក្រោយយកគំរូតាម។ ជាក់ស្តែងកូនស្រីរបស់លោកហេង ឡុង និងកូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានរាប់អានគ្នាដូចបងប្អូនបង្កើតចឹង ដោយបានថតរូបជុំគ្នា ដូចប៉ាៗរបស់ពួកគេចឹង។

ទង្វើទាំងនេះត្រូវបានអ្នកគាំទ្រសរសើរដល់ឪពុកម្តាយរបស់កូនរៀងៗខ្លួនដែលទូន្មានកូនៗអោយចេះស្រលាញ់គ្នា មិនខ្វល់ពីរឿងរ៉ាវអតីតរបស់មនុស្សចាស់៕