សូមឲ្យជាតិក្រោយយើងបានជួបគ្នាទៀត!!! រៀបការ​មិនទាន់បាន​១​ថ្ងៃ​ផង ស្រាប់តែ​ប្តី​ស្លាប់ចោល​យ៉ាង​អាណោចអាធម៌​បែបនេះ

បុរស​វ័យក្មេង​ម្នាក់​ដែល​ត្រូវ​បានដឹងថា ទើប​រៀបការ​ថ្មីថ្មោង ជា​អកុសល បាន​ស្លាប់ចោល​ប្រពន្ធ​យ៉ាង​អាណោច​អាធ​ម នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត ស្ថិត​នៅ​ចំណុច​ផ្លូវ​​មួយកន្លែង​ក្នុង​ទី​រួម​ខេត្ត Khon Kaen ប្រទេស​ថៃ ។​




បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​បើក​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន និង​ដល់​ចំណុច​ផ្លូវ​មួយ ក៏ត្រូវបាន​​រថយន្ត​១​គ្រឿងបុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ហើយ​រថយន្តនោះ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង ។​
​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលមាន​អាយុ ១៧ ឆ្នាំ រស់នៅក្នុង​ទី​រួម​ខេត្ត Khon Kaen ទើបនឹង​រៀបការ​រួចមិនទាន់បានមួយថ្ងៃផង ស្រាប់តែយប់ឡើង ក៏រឿង​អកុសល ត្រូវ​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​សាហាវ​បែបនេះ ធ្វើ​ឲ្យ​ភរិយា និង​ក្រុមគ្រួសារ មានការ​សោកស្តាយ និង​សោកសង្រេង​គ្រប់ៗ​គ្នា​យ៉ាងខ្លាំង ។​
​រឿងរ៉ាវ​ដ៏​រន្ធត់​នេះ​ផងដែរ ក៏បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន សម្តែង​នូវ​អារម្មណ៍​អាណិតអាសូរ និង​សោកស្តាយ​ពន់ពេក​ក្រៃ និង​ព្រមទាំង​នាំគ្នា​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព​ផងដែរ ៕