មិនធម្មតា!!! កូនទី២ របស់លោក ជា វណ្ណារិទ្ធ កាចខ្លាំង រហូតដល់ថ្នាក់ប្រពន្ធលោកបង្ហោះសារមួយឃ្លាថា…..

តារាសម្តែងនិងជាពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ទើបនឹងទទួលបានសមាជិកថ្មី កាលពីមុនចូលឆ្នាំខ្មែរ ហើយក៏ជាសមាជិកប្រុសម្នាក់ទៀត បន្ទាប់ពីកូនទី១ របស់លោក។ កូនប្រុសទី២ របស់លោក ជា វណ្ណារិទ្ធ ត្រូវបានគេដឹងថាឈ្មោះ អូន Fair ហើយក៏ជាកូនដែលកាចខ្លាំង បើប្រៀបធៀបជាមួយ អូន Fame។ ដោយសារតែកូនប្រុសទី២ របស់លោក ជា វណ្ណារិទ្ធ កាចខ្លាំងពេក ភរិយារបស់លោក បានបង្ហោះសារមួយឃ្លាថា៖


“ខ្ញុំក្លាយជាម្តាយលេីកទី2នាអាយុ28ឆ្នាំ កូនលេីកទី2នេះឆ្លងកាត់ការចាញ់រហូតដល់9ខែ ពេលដែលខ្ញុំវះហេីយគឺឈឺខ្លាំងមិនដូចកូនទីមួយទេ ព្រោះកូនមុនមិនសូវហត់នឿយដូចលេីកនេះ ខ្ញុំស្ទេីរតែមិនដឹងថាបីគាត់អោយមុឹមដោះយ៉ាងណា ប្រហែលជាត្រូវបូមដាក់ដបដូចកូនទីមួយ ប៉ុន្តែលេីកនេះខ្ញុំក្លាយជាម្តាយដែល បំបៅកូនដោយទឹកដោះយ៉ាងពេញលេញ ខ្ញុំត្រូវបីគាត់ គេងអោប ដាក់លេីភ្លៅ ឥលូវសូម្បីទឹកដោះនៅក្នុងដបក៏គាត់មិនចង់មុឹមដែរ គាត់ទំលាប់ងេីបមួយម៉ោងម្តង ខ្ញុំស្ទេីរតែមិនបានផ្តេកខ្នង គឺត្រូវអង្គុយជាង12ម៉ោង នៅពេលថ្ងៃ។


និងគេងភ្ញាក់ៗរៀងរាល់ម៉ោង ទោះគាត់ប្រេីដបនៅពេលយប់ សំខាន់គីឡូមិនស្រកលឿនព្រោះត្រូវហូបអោយច្រេីនដេីម្បីជីវជាតិដល់កូន ជីវិតពេលនេះគឺថាធ្វេីម៉េចកុំអោយគាត់យំ ព្រោះកាចខ្លាំងណាស់ កាចរហូតគ្រាន់តែគាត់កំរេីកក៏ភ័យដែរ ប៉ុន្តែភាពស្និទស្នាលគុណនឹងមួយពាន់ដង ស្រលាញ់គាត់ដូចមិនដែលបានស្រលាញ់អ្នកណាចឹងពីមុនមកទេ Chea Phiraekrith mommy save all the moments with u, more than love.”