ជួយស៊ែរអោយបងប្អូនយើងបានដឹងផង!!! ហាមដាច់ខាតពេលខ្យល់ចាប់រឺគ្រុណក្តៅកុំផឹកកាហ្វេអោយសោះប្រយ័ត្នគាំងបេះដូង

ខេត្តកណ្ដាល៖ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ដោយសារ​បុរសម្នាក់បានស្លាប់ក្នុងហាងការហ្វេយីហោហេងសំណាងស្ថិតនៅភូមិថ្មីពីរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កើតហេតុកាលពីថ្ងៃទី០៧ ខែមសា ឆ្នាំ​​២០១៨វេលាម៉ោង ២១និង០០នាទី​ ។

ប្រភពពីសតម្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គ្រូបង្រៀននៅសាលាបឋមសិក្សា ហ.ស ខ្ពងវែង អាសយដ្ឋាន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលពាក់អាវសាច់ក្រណាត់ ដៃវែង ក បត មូលដៃ ពណ៌ស បៃតង ប្រផេះ ឆ្នូត ស្លៀកខោសាច់ក្រqណាត់ ពណ៌ខ្មៅ មានខ្សែក្រវ៉ាត់ ពណ៌ខ្មៅ ម៉ាក LEISURE ជើងវែង ពាក់ស្បែកជើងប៊ូ ឃ្វាលកែងជើងពណ៌ខ្មៅ មានទីលំនៅកំណើត សង្កាត់លេខ១១ ក្រុងភ្នំពេទ្យ ។

តាមការបំភ្លឺរបស់ឈ្មោះ ហេង លី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ អ្នក លក់កាហ្វេ ស្ថិតនៅភូមិកើតហេតុខាងលើបានអោយដឹងថា នៅវេលាម៉ោង ១៤:០០នាទី ជនរងគ្រោះបានមកចូលហាងកាហ្វេ ដោយមានបាយមួយប្រអប់ដែលជនរងគ្រោះទិញពីខាងក្រៅមកអង្គុយហូបបាយនៅលើតុធម្មតា ជនរងគ្រោះហូបបាយរួច ហៅការហ្វេ មួយកែវ បន្ទាប់មកជនរងគ្រោះអង្គុយផឹកការហ្វេបណ្តើរ និងមើលរឿងវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែល ២១:០០នាទីថ្ងៃខែដដែល ក៏រៀបចំកៅអីតុ បិទហាង ហើយក៏បានឃើញជនរងគ្រោះដេកនៅកន្លែង បានដាស់ជនរងគ្រោះមិនភ្ញាក់ បាននាំគ្នាមកដាស់ទៀតតែមិនភ្ញាក់ គឺគាត់បានស្លប់បាត់ទៅហើយ ខណៈនោះ ក៏សង្ស័យទៅប្តឹងសមត្តកិច្ច ចុះមកពិនិត្យលើជនរងគ្រោះប៉ូលិសបានប្រាប់ថា ស្លាប់បាត់ទៅហើយ ហើយក៏បានឆែកកាមេរ៉ាសុវត្តិភាពមើលឃើញជនរងគ្រោះមានកាយវិការត្រដរខ្យល់ ដាច់ខ្យល់ស្លាប់វេលាម៉ោង១៥និង០៩នាទីថ្ងៃខែដដែល ជនរងគ្រោះតែងតែមកហាងការហ្វេម្តងកាលទេ។

ការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាល និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ អាជ្ញាធរដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យកោសល្យវិច័យខេត្តសន្និដ្ឋានថា នៅលើដងខ្លួនសាកសពមិនមានស្នាកស្នាមអ្វីគួអោយកត់សំគាល់ឡើយពិតជា ស្លាប់ដោយសារ គាំងបេះដូងពិតប្រាកដមែន ។



ការពិនិត្យបានចប់សព្វគ្រប់ សាកសពត្រូវបានយកទៅដង្កល់នៅសាលមន្ទីរពេទ្យជ័យជំនះ ចាំក្រុមគ្រួសារ ដើម្បីយកទៅធើ្វបុណ្យតាមប្រពៃណី៕