ពត័មានក្តៅៗ !! ការពិតរូបនេះមិនមែនជារូប នារីរងគ្រោះទេ ពេលនេះសាមីខ្លួនចេញមុខបកស្រាយហើយ ករណីឃាតកម្មម្សិលមិញនេះ

ករណីឃាតកម្មដ៍កក្រើកកាលពីម្សិលមិញនេះ ដោយអតីស្វាមីរបស់​នារី​រង​គ្រោះ​ស្ទាក់​តាម​ផ្លូវ​កាប់ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ​ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល រួចជនដៃដល់ក៍ជិះ​ម៉ូតូ​ទៅ​លោត​ពី​លើស្ពាន ស្ពាន​តឺ​បា​ស្សា (​ស្ពាន​អ្នក​លឿង​)។

ជាមួយនឹងរឿងដ៍កក្រើកនេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកខ្លះមានការចែករំលែក និងផូសរូបឡើងវិញពីនារីរងគ្រោះកាលនៅរស់ ដោយអ្នកខ្លះផូសទាំងច្រឡំចំនារីម្នាក់ ឈ្មោះ សេង រដ្ឋា ខណៈគាត់នៅមានជីវិតនៅឡើយ ធ្វើឲ្យមានការប៉ះពាល់ដល់កិតិ្តយសគាត់ និងក្រុមគ្រួសារជាខ្លះ ចំពោះរឿងរ៉ាវមួយនេះ ។

ជាមួយនឹងការបកស្រាយតាមរយៈ BBN-Tv ប្អូនស្រី សេង រដ្ឋា ដែលគេច្រឡំរូបគាត់នោះ សំណូមពរដល់អ្នកដែលផូសច្រឡំ ឲ្យលុបវិញ និងសុំទោសគាត់ក្នុងរយៈពេលបីថ្ងៃ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងគាត់បាន តាមរយៈលេខ 071 707 707 7។


សូមជម្រាបជូនថា នារី​រង​គ្រោះ​ឈ្មោះ ទន់ ស្រី​ណ​យ អាយុ​២០​ឆ្នាំ មាន​ទី​នៅ​ស្ថិត​ក្នុងភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ។ ចំណែក​ជនសង្ស័យ​ឈ្មោះ រ៉ា ឆៃ​រ៉ាត់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក។