គួឲ្យអាណិតលោកណាស់!! ភ្លើងឆេះកុដិគ្រូចៅអធិការ វត្តដងរុន ធ្វើឲ្យបច្ច័យយ៉ាងច្រើនឆេះខ្ទិចគ្មានសល់ (មានវីដេអូ)

(ខេត្តបន្ទាយមានជ័យ)៖ កាលពីពេលថ្មីៗនេះនៅវត្តដងរុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីអគ្គីភ័យមួយបានកើតទ្បើង បានធ្វើឲ្យកុដិរបស់លោកសង្ឃមួយអង្គត្រូវបានឆេះ ខ្ទិចខ្ទីគ្មានសល់ទ្បើយ គឺឆេះចំកុដិរបស់ គ្រូចៅអធិការវត្តតែម្តង ដែលមានព្រះនាមថា «Sarith Odom» ជាពិសេសនោះគឺថា បច្ច័យទាំងអស់ដែលមានចំនួនយ៉ាងច្រើនក៏ត្រូវបានឆេះអស់ដែរ។


ជាមួយគ្នានោះ លោកក៏បានមានសង្ឃដីកា បញ្ជាក់ដូចខាងក្រោម៖

«មកមើលសួរសុខទុក្ខ លោកម្ចាស់គ្រូចៅអធិការ វត្តដងរុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អាណិតដល់ គ្រូ ចៅអធិការ ណាស់ ត្រូវភ្លើង ឆេះកុដិ ចំកុដិធំ ទៀត ពិតជាសោកស្ដាយ ។ញាតិញោមចូលរួមកសាងកុដិប្រគេនលោកផងញោម លោករកអីមិនបានសឹងទេ អាចចូលរួម Facebook ត្មាបានពរ។

«ថ្ងៃ​នេះ​ មកសួរសុខទុក្ខ​ ចៅអធិការ​វត្តដងរុន​ ភ្លើងឆេះកុដិមួយខ្នង​ នៅភូមិដងរុន​ ឃុំបន្ទាយនាង​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ជួយលោកផង​ញាតិ​ញោម​អើយ។»

«អស់ហើយគ្មានសល់តិចទេ បច្ច័យបង់សាលារៀន ឆេះអស់ មិនដឹងធ្វើមិចទេ .អ្វីគ្រប់យ៉ាងត្រូវបានចប់!»៕




















សូមទស្សនា វីដេអូដូចខាងក្រោម៖