ពេលនេះបែកធ្លាយបាត់!!! នាយ ព្រែក យូរ​ៗ​បង្ហាញ​មុខ​ឪពុក​ម្ដង​ផ្អើល​អស់​អ្នក​គាំ​ទ្រ ឃើញហើយទើបដឹងថា…

កន្លង​មក​មាន​ទស្សនិកជន​ជា​ច្រើន​​បាន​ស្គាល់​តារា​កំប្លែង​ជើង​ចាស់​អ្នកស្រី នួន សារី ហៅ​យាយ យ៉យ ម្ដាយ​នាយ ​ព្រែក តែ​មិន​ធ្លាប់​ដឹង​ថា​ឪពុក​​មាន​មុខ​មាត់​យ៉ាង​ណា​នោះ​ទេ​ តែ​ម្សិលមិញនេះ ​នាយ​បង្ហោះ​រូប​ឪពុក​របស់​ខ្លួន​លើ​​ហ្វេស​ប៊ុក​ធ្វើ​ឲ្យ​ផ្អើល​អស់​អ្នក​គាំ​ទ្រ​ជាច្រើន ដោយក្នុងនោះលោក ខេង រតនៈ​ ហៅ​នាយ ព្រែកបានសរសេរក្នុងហ្វេសប៊ុករបស់នាយថា “ចង់សួរយូរហើយថា ហេតុអីកូនមុខមិនដូចប៉ាសោះ😂?”។


ក្នុងនោះផងដែរ នាយ ព្រែក ក៏ធ្លាប់បាន​ថ្លែង​មក​កាន់សារព័ត៌មានក្នុងស្រុកមួយកាលពីកន្លងទៅរួចមកហើយថា ​​រូប​គេ​មិន​សូវ​បាន​បង្ហោះ​រូប​ជាមួយ​​លោក​ប៉ា​ប៉ុន្មាន​ទេ​ ព្រោះ​តែ​អ្នក​មាន​គុណ​រូប​នេះ​​ជាប់​​បំពេញ​កាតព្វកិច្ច​នៅឆ្ងាយ យូរ​ៗ​ទើប​បាន​ឡើង​មក​លេង​​កូន​ៗ​​ និង​អ្នក​ម្ដាយ​នៅ​ភ្នំពេញ​ម្ដង​ ម្យ៉ាង​ទៀត​ប៉ា​របស់​នាយ​ មិន​សូវ​ចូល​ចិត្ត​បង្ហាញ​ខ្លួន​នៅ​លើ​សង្គម​ហ្វេស​ប៊ុក​។



ខេង រតនៈ​ ហៅ​នាយ ព្រែក និយាយ​៖ថា​“​ យូរ​ៗ​បង្ហោះ​រូប​ជាមួយ​ប៉ា​ម្ដង​​ ធ្វើ​ឲ្យ​បង​ប្អូន​គាត់​ភ្ញាក់​ផ្អើល​ ព្រោះ​ពួកគាត់​ធ្លាប់​តែ​ឃើញ​ខ្ញុំ​បង្ហោះ​រូប​ជាមួយ​ម៉ាក់​ ដោយ​សារ​តែ​ប៉ា​​គាត់​ធ្វើ​ការ​នៅ​ព្រំ​ដែន​កម្ពុជា​វៀតណាម​ក្អមសំណរ​ មួយ​ខែ​គាត់​ឡើង​មក​ផ្ទះ​នៅ​ភ្នំពេញ​ម្ដង​”។ មក​ដល់​ពេល​នេះ​​អ្នក​មាន​គុណ​របស់​នាយ ព្រែក​ មាន​វ័យ​ក្បែរ​ហុកសិប​ឆ្នាំ​ហើយ​ ដោយ​ម្ដាយ​មាន​វ័យប្រហែល ៥៦ ឆ្នាំ ចំណែក​លោក​ឪពុក​មាន​អាយុប្រហែល​៥៤ ឆ្នាំ​។ ការ​លើក​ឡើង​របស់​តួ​អង្គ​ក្នុង​រឿង​ “នេសាទ​ក្រពើ​” បន្ទាប់​មតិ​មួយ​ចំនួន​ឆ្ងល់​ថា​ប៉ា​របស់​នាយ​នៅ​ឯណា​ហេតុអ្វី​មិន​ដែល​ឃើញ​មុខ​៕