មិនទាន់លក់វីឡាបានក៏ដោយតែករុណា ពេជ្រ នៅតែមិនបង្អង់យូរ ប្រញាប់បញ្ជូនឪពុកព្យាបាលក្រៅប្រទេស

តារាចម្រៀងមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មថោន គឺលោក ករុណា ពេជ្រ បានដាក់ប្រកាសលក់វីឡាស្កឹមស្កៃរបស់ខ្លួន ដើម្បីយកប្រាក់ទៅព្យាបាលឪពុកនៅក្រៅប្រទេសបន្ត។ យ៉ាងណាមិញ ទោះបីជាពេលនេះវីឡាទោលរបស់លោកមិនទាន់បានលក់ចេញក្ដី ប៉ុន្តែលោក ករុណា ពេជ្រ នៅតែមិនបង្អង់ដៃប្រញាប់បញ្ជូនលោកឪពុកទៅមន្ទីរពេទ្យជំនាញផ្នែកខួរក្បាលនៅប្រទេសវៀតណាមភ្លាម។


ជាក់ស្ដែង​ យោងតាមគណនីហ្វេសប៊ុករបស់លោកបានឲ្យដឹងថា៖ «ខ្ញុំកំពុង នាំប៉ា ទៅមន្ទីរពេទ្យ អាយអេចសុី ( មន្ទីរពេទ្យ ជំនាញ ខួរក្បាល អន្តរជាតិ ) នៅប្រទេស វៀតណាម..!!!ប្រសិនបើ បងប្អូន ទាំងអស់ មានការអី អាចទាក់ទងខ្ញំតាម Facebook ណា…?!!»​។ គួរបញ្ជាក់ផងដែរថា ឪពុករបស់លោក ករុណា ពេជ្រ បានធ្លាក់ខ្លួនឈឺសម្រាកពេទ្យ អស់ពេលជាច្រើនខែ រហូតមកដល់ពេលនេះនៅមិនទាន់បានធូរស្រាលនៅឡើយ ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះមានចិត្តព្រួយបារម្ភជាខ្លាំង៕