មិនធម្មតា!!! លោកឧកញ៉ា គិត ម៉េង ប្រគល់ដីតម្លៃ ៨ លានដុល្លារជូនមូលនិធិគន្ធបុប្ផា
(ភ្នំពេញ)៖ ថ្មីៗនេះក្នុងពិធីប្រកាសជាផ្លូវការនូវ មូលនិធិគន្ធបុប្ផា តាមការពិតទីតាំងពេទ្យនោះគឺជាដីរបស់ ឩកញ៉ា គិតម៉េង បានជួលទៅអោយមន្ទីរពេទ្យនោះសោះ ។ មួយវិញទៀតអ្វីដែលនឹកស្មានមិនដល់នោះក្រោយការដាក់ជួលទៅអោយមន្ទីរជាង ១៨ ឆ្នាំមកនេះ ឧកញ៉ា គិត ម៉េង បានសម្រេចចិត្តប្រគល់ដីនេះទៅមន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ នេះហើយដោយមិនគិតថ្លៃជួលទៀតនោះទេ ។
បើយោងតាមអ្នកជំនាញខាងអចលនទ្រព្យបានអោយដឹងថាតម្លៃទីផ្សារដីនៅទីនោះកើនដល់ ៨ លានដុល្លារទៅហើយ នេះជាដំណឹងដ៏ល្អមួយដែលដីមានតម្លៃដីស្មើ ៨ លាន ត្រូវបានដាក់ចូលក្នុងមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈប័ណ្ណកម្មសិទ្ធិតែម្តង» ។