មុននិងក្រោយចូលឆ្នាំខ្មែរ តារា៦ដួងនេះ ជួបហេតុការណ៏អាក្រក់ ខ្លាំងស្របគ្នា!

ជារឿងមួយគួបជួន ខ្លាំងណាស់សម្រាប់តារាស្រីប្រុស ប៉ុន្មានដួងនេះ ដែរមុននិងក្រោយចូលឆ្នាំខ្មែរ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែពួកគេ ត្រូវបានជួបហេតុការណ៍ដ៏រន្ធត់ ផ្ទួនៗគ្នា ខ្លាំងបែបនេះ។
ចង់ដឹងមានអ្នកណាខ្លះតាមដាន ទាំងអស់គ្នា៖

១ អ្នកនាង ប៉េងប៉ោង បានបាត់បង់លោកឪពុកជាទីស្រលាញ់ ពោលគឺ នាយ វីតាមីនសេ អំឡុងពេល មុនចូលឆ្នាំ មិនប៉ុន្មានថ្ងៃ មុននេះ។

២ អ្នកនាង ស៊ុន ណារីម៉ូលីកា មិនខុសពីនាង ប៉េងប៉ោង តារាកំប្លែងចាស់វស្សា រូបនេះ ក៏ទើបបាត់បង់កូនស្រីចិញ្ចឹម ដែលមានវ័យ១៧ឆ្នាំ ដែលបានបន្សល់ទុកនូវក្ដីស្ដាយស្រណោះជាខ្លាំង។

៣ នាយកុយ ដែលជាកំពូលតារាកំប្លែង ក៏មានទុក្ខធំមិនស្ទើរដែរ ព្រោះតែមិនទាន់ឆ្លងថ្ងៃចូលឆ្នាំផង បងប្រុសតែម្នាក់របស់ លោក ក៏បានទទួលមរណភាព ដោយរោគជរា។

៤ នាយក្តឹប ដែលជាតារារ៉េប និងជាអ្នកនិពន្ធមួយរូបនេះ កំពុងជួបរឿងអាក្រក់មិនខុសពី តារាស្រីប្រុសខាងលើដែរ ព្រោះតែអ្នកមានគុណ នោះគឺលោកពុក ជាទីគោរពបានចាកឆ្ងាយពីលោក កាលពីប៉ុន្មានថ្ងៃ មុននេះផងដែរ។

៥ លោក ទិត្យ វិច្ឆិកា ទើបតែយកធាតុម្ដាយ ដែលទើប បូជាទៅបាចនៅទន្លេរ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រ រន្ធត់ចិត្តជាខ្លាំងផងដែរ។

៦ កែវ ផល្លា តារាសម្ដែង និងជាពិធីការិនីវ៏យក្មេង បានជួបទុក្ខធំ ដោយសារអ្នកម្ដាយ បានទទួលមរណភាព ទុកឲ្យនាងរស់នៅកំព្រា គួរឲ្យអាណិត។