ក្តៅៗម្នាក់ទៀតហើយគិតខ្លីម្លេះ!! និស្សិតកម្រិតទុកទ័រ តូចចិត្តត្បិតប្រឡងធ្លាក់ លោតទឹកសម្លាប់ខ្លួន

ស្វាយរៀង៖ និស្សិតពេទ្យកម្រិតទុកទ័រឈ្មោះ សន ស្រីលៀង រៀននៅសាកលវិទ្យាល័យ អន្តរជាតិ ប្រឡងធ្លាក់ថ្នាក់ជាតិកាលពីសប្តាហ៍មុន ហើយនៅថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មី ​នាងបានទៅលោតទឹកសម្លាប់ខ្លួនតែ​ម្តង ធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយ និងស្រណោះស្រណោកយ៉ាងខ្លាំង។

បុរសជាបងប្រុសបានរៀបរាប់ក្នុងសំណេរថា «មហាសែនសោកស្តាយណាស់ប្អូនស្រី ឯងរៀនពេទ្យប្រាំបី ប្រាំបួនឆ្នាំហើយ បើឯងប្រលងពេទ្យថ្នាក់ជាតិមិនជាប់ឆ្នាំនេះ អាចប្រលងសងឆ្នាំក្រោយបាន ព្រោះក្នុងសាលាបានប្រលងជាប់ហើយ ម្តេចក៏ឯងគិតខ្លីយ៉ាងនេះ។ ឯងលាក់សញ្ញាបត្រពីប៉ាទៀត»។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ សពនិស្សិតពេទ្យ សន ស្រីលៀង ត្រូវបានបូជា ដែលជាឱកាសដែលបងប្អូនឪពុកម្តាយជូនដំណើរកូនជាលើក​ចុងក្រោយ។