ហ៊ានខ្លាំងណាស់!!! ហៅ​នាង​មក​កោសខ្យល់​ឲ្យ​ហើយ ក៏មានអារម្មណ៍ចង់គីគីលូ​ក៏​ធ្វើ​សកម្មភាព​ចាប់​នាងរំលោភ​បូក​រហូត​បាន​សម្រេច​ទាំង​២​នាក់…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាប់​នារី​ម្នាក់ រំលោភ​បូក​រហូត​បាន​សម្រេច​ទាំង​២​នាក់ នៅ​ចំណុច​វាលស្រែ ខេត្តព្រៃវែង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ចក់ ស៊ី​ថា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​សំរិត ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ឈ្មោះ សេន ច​យ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង អ្នក​ទាំង​២​មានមុខរ​បរជា​អ្នក​បើករថយន្ត​ដឹក​ដី ។ រីឯ​នារី​រង​គ្រោះ​មាន​អាយុ​២៦​ឆ្នាំ ។លោក​វរសេនីយ៍ឯក ជ័យ សេង​ហ៊ា​ង អធិការ​នគរបាល​ស្រុក​ព្រះស្តេច​បាន​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ បាន​ប្តឹង​ចោទ​ថា ជនសង្ស័យ​ទាំង​២​នាក់ បាន​ហៅ​នាង​ឲ្យ​ទៅ​កោសខ្យល់​ឲ្យ​នៅ​ចំណុច​វាលស្រែ កន្លែង​ដែល​ជនសង្ស័យ​ជីកដី និង​ដេក​នៅ​ទីនោះ ប៉ុន្តែ​ក្រោយ​ពី​កោសខ្យល់​ហើយ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​បូក​រហូត​បាន​សម្រេច​ទាំង​២​នាក់​តែ​ម្តង ក្រោយ​ពី​ត្រូវ​គេ​រំលោភ​ហើយ​នោះ នាង​ក៏​រត់​ទៅ​ប្តឹង​ប៉ូលិស​ប៉ូ​ស្តិ៍​រដ្ឋបាល​ដែល​នៅ​ក្បែរ​នោះ​ឲ្យ​ជួយ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​ភ្លាម​ៗ ។
ចំណែក​ជនសង្ស័យ ចក់ ស៊ី​ថា ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​បាន​ឆ្លើយ​បដិសេធន៍ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​មិន​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​នោះ​ទេ គឺ​ឈ្មោះ សេន ច​យ ដែល​រត់គេច​ខ្លួន​នោះ​ទេ​ទើប​ជា​អ្នក​ចាប់រំលោភ ។ទោះជា​យ៉ាងណា​ក៏​ដោយ លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​បាន​រក​ឃើញ​ថា នារី​រង​គ្រោះ​មិនមែន​ជា​អ្នក​ប្រកប​មុខរបរ​កោស​ជប់​ទេ ហើយ​នាង​ជា​មន​ស្សមាន​សតិ​ស្មារតី​រាង​ខ្វះ​បន្តិច ។មុន​ពេល​កើតហេតុ​នាង និង​ជនសង្ស័យ សេន ច​យ ធ្លាប់​បាន​ទាក់ទង​ផ្តោះផ្តង​ពាក្យ​សំដី និង​ឈាន​ដល់​ការ​ឲ្យ​លេខ​ទូរស័ព្ទ​ទាក់ទង​គ្នា​ថែម​ទៀត​ផង ។ លុះ​មក​ដល់​យប់​កើតហេតុ ដោយ​បើកឡាន​ដឹក​ដី​ពី​ថ្ងៃ​អស់កម្លាំង​នឿយហត់​ពេក ជនសង្ស័យ សេន ច​យ ក៏​បាន​ទូរស័ព្ទ​ហៅ​នារី​រង​គ្រោះ​ឲ្យ​មក​កោសខ្យល់​ឲ្យ ប៉ុន្តែ​ពេល​កោសខ្យល់​ហើយ ក៏​ចាប់​នាង​រំលោភ​តែ​ម្តង ។

ក្រោយ​ពី​កើត​មាន​ហេតុការណ៍​នេះ​ហើយ នារី​រង​គ្រោះ​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​ភ្លាម រីឯ​ជនសង្ស័យ សេន ច​យ បាន​រត់គេច​ខ្លួន​បាត់​ភ្លាម ចំណែក​ជនសង្ស័យ​ចក់ ស៊ី​ថា មិន​បានរ​ត់ទៅ​ណា​ទេ គឺ​នៅ​កន្លែង​កើតហេតុ​រហូត​សមត្ថកិច្ច​ទៅ​ដល់ និង​ចាប់ខ្លួន​តែ​ម្តង ។លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​បើ​ទោះបីជា​ជនសង្ស័យ​ចក់ ស៊ី​ថា បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​រំលោភ​នារី​រង​គ្រោះ​ក៏​ដោយ ប៉ុន្តែ​នារី​រង​គ្រោះ​បាន​ប្តឹង​ថា បាន​រំលោភ​នាង ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​សិន ហើយ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕