រឿងដ៏ចំលែក!!! នារី​ម្នាក់​មិនដឹង​ជា​កើត​រឿង​អ្វីទេ ដើរ​ស្រាត​ស្រែក​ពេញ​ព្រលានយន្តហោះ​ ទោះបី​សន្តិសុខ​អង្វរឲ្យស្លៀកពាក់ ក៏មិនព្រមរហូតទាល់តែ…

ស្ត្រី​ម្នាក់​បាន​ស្រាត​ននលគក ដើរ​ក្នុង​ព្រមាន​យន្តហោះ​តៃវ៉ាន់ ។ ហើយ​វីដេអូ​នៃ​សកម្ម​ភាពមិន​សមរម្យ​របស់​នាង ក៏បាន​កំពុង​រីក​រាលដាល​ផងដែរ បន្ទាប់ពី​ត្រូវបាន​ផុស​នៅលើ​បណ្តាញ​សង្គម ។​

ផ្តើមដំបូង នៃ​វីដេអូ​ឃ្លី​ប បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ បាន​កាន់​អាវ​រោមសត្វ​ពណ៌​ស ខណៈ​ខ្លួនប្រាណ​ននលគក បាន​និយាយ​ប្រកែក​ទៅកាន់​សន្តិសុខ​ស្រី​២​នាក់ និង​បន្ទាប់មក ក៏បាន​ដាក់​អាវ​នៅលើ​កៅអី​ភ្ញៀវ​អង្គុយ​រង់ចាំ រួច​បន្ត​ឡើង ។ ខណៈនោះ​ផងដែរ ម្នាក់​ក្នុងចំណោម​សន្តិសុខ​ស្រី​ទាំងពីរ បាន​នាំយក​ខោអាវ​របស់​ស្ត្រី​នេះ ដើរ​តាម​ពីក្រោយ ក្នុង​បំណង​ឲ្យ​នាង​ស្លៀកពាក់​ត្រឹមត្រូវ​ឡើងវិញ ប៉ុន្តែ ស្ត្រី​រូបនេះ ពុំ​ទទួលយក​ទេ ។ ទោះយ៉ាងណា ពួកគេ​បាន​ព្យាយាម​បន្ត​ដើរ​តាម​ពីក្រោយ​ទៀត និង​ទីបំផុត ស្ត្រី​រូបនេះ ក៏បាន​ទទួលយក​អាវ ប៉ុន្តែ ពុំបាន​ពាក់​ទេ ។​

យ៉ាងណាក៏ដោយ ពុំទាន់​មាន​ព័ត៌មាន​ណាមួយ បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​ស្ត្រី​លេងសាក់ពេញខ្នងរូបនេះ ​ធ្វើ​សកម្ម​ភាពមិន​សមរម្យ នៅក្នុង​ព្រលាន​យន្តហោះបែបនេះ​នៅឡើយទេ ៕​