អីយ៉ាស់!!! កូនស្រី កុំកុំ ពេលនេះធំពេញវ័យហើយ ចំនែកឯសម្រស់វិញ ពិតជាស្អាតខ្លាំងណាស់ ឃើញហើយចង់លង់ហ្មង

តារាសម្តែង Donnie Yen ឬត្រូវបានគេស្គាល់ កុំកុំ គឺជាតួអង្គក្បាច់គុនហុងកុងជើងចាស់ដ៏ល្បីឈ្មោះមួយរូប ។ រហូតមកទល់នឹងពេលនេះ Donnie Yen ឬកុំកុំ នៅតែរក្សាឈ្មោះបោះសម្លេងដដែលទាំងវិស័យភាគយន្តចិន និង ហូលីវូដ ។ អាចជារឿងមួយដែលមានមនុស្សតិចនាក់បានដឹង ថា តារាក្បាច់គុនមួយរូបនេះ មានកូនស្រីមួយរូប ដែលថ្មីៗនេះ សម្រស់របស់នាងកំពុងទទួលការចាប់អារម្មណ៍នៅលើប្រព័ន្ធអិុនធើណេត មិនតែប៉ុណ្ណោះនាងក៏ចាប់ផ្តើមមាន Fan មកគាំទ្រនាងផងដែរ ហាកបីដូចជាតារាកំពុងរះ។ Jasmine Yen គឺជាឈ្មោះជាកូនស្រីសំណព្វចិត្តរបស់តារាសម្តែង Donnie Yen នេះ ដែលរូបគេមានវ័យត្រឹម១៤ឆ្នាំ តែពិតជាមានសម្រស់ល្អដាច់គេ ។

ចំពោះប្រជាប្រិយភាពរបស់នាងវិញ Jasmine Yenទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមរូបភាពអិុនស្តាក្រាម ដោយក្នុងនោះមានអ្នកចុចតាមដាននាងរហូតដល់ជាង១លាននាក់ ដោយសារតែសម្រស់ដ៏ផូរផង់គួរឲ្យស្រលាញ់របស់នាង៕



ចង់ដឹងថាសម្រស់របស់កូនស្រី Donnie Yen នាង Jasmine Yen ស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖