បើស្រឡាញ់សិល្បះវប្បធម៌ខ្មែរ សូមជួយស៊ែរដើម្បីឲ្យស្គាល់ថាម៉ូតសក់បែបនេះជារបស់ខ្មែរ កុំឲ្យច្រលំថាជារបស់អ្នកដ៏ទៃ

ថ្មីៗនេះមានការជជែកវែកញែកគ្នាជាខ្លាំង អំពីម៉ូតសម្លៀកបំពាក់ឈុតបុរាណ និងម៉ូតសក់ ដែលកូនខ្មែរជំនាន់ក្រោយពុំទាន់បានយល់ និងមិនដឹងច្បាស់ពីសណ្ឋាន ដោយមានការយល់ច្រឡំជាខ្លាំងថាជារបស់ប្រទេសជិតខាង។ យ៉ាងណាមិញទេពធីតា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំច ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​កថា Kon Ant ដែលបានស្លៀកឈុតបុរាណ និងម៉ូតសក់ បង្ហាញផ្សព្វផ្សាយ ថាជារបស់ខ្មែរ ព្រមទាំងបានសរសេរនៅលើគណនីហ្វេសប៊ុកថា៖ “បើសិនសម័យនោះមានរបស់ទំនើបមិនដឹងបានផ្សព្វផ្សាយទូលំទូលាយប៉ុណ្ណាទេ អ្នកខ្លះនៅតែច្រលំនឹងប្រទេសជិតខាង”៕