សូមរំលែកទុក្ខពីចំងាយផង !!! ឪពុកសុំមកជានាវិញជាមួយម្តាយ តែម្តាយមិនព្រម ទាញកាំភ្លើងបាញ់ម្តាយ ៣គ្រាប់ រួចបាញ់ខ្លួនឯងស្លាប់នៅនឹងកន្លែង កូនស្រីមកដល់ឃើញហេតុការណ៍រន្ធត់ ស្រែកទ្រហ៊ោយំ

អធិការប៉ូលីសរងផ្នែកស៊ើបអង្កេតប៉ុស្តិប៉ូលីស ក្លែងរ៉ាក់យ៉ង បានទទួលបណ្ដឹងមានហេតុការណ៍ ប្រើប្រាស់កាំភ្លើងបាញ់គ្នារហូតដល់មានអ្នកស្លាប់និងរបួសធ្ងន់ នៅឃុំ វាំងណា ស្រុក ក្លែង ខេត្ត រ៉ាក់យ៉ង ទើបប្រញាប់ចុះទៅត្រួតពិនិត្យព្រមជាមួយពេទ្យកោសល្យវិច័យមន្ទីរពេទ្យ ក្លែង និងអង្គភាពសង្គ្រោះពុទ្ធសាស្ត្រសង្គ្រោះ ។

នៅកន្លែងកើតហេតុប្រទះឃើញសពនាយ សាខន ម្លិះវ៉ាន់ អាយុ ៥៦ឆ្នាំ ដេកស្លាប់ក្នុងថ្លុកឈាម មានរបួសសៀតផ្កាឆ្វេង ក្នុងដៃឆ្វេងកាន់កាំភ្លើង ប្រទះឃើញគ្រាប់កាំភ្លើងធ្លាក់នៅលើដី ៤គ្រាប់ ជិតគ្នានោះឃើញអ្នកស្រី ថងបាង ខូតាត់សា អាយុ ៥៥ឆ្នាំ ដេកដង្ហក់ មានរបួសត្រូវកាំភ្លើងបាញ់ចូលទៅថ្ពាល់ឆ្វេង ដៃស្ដាំ និងពោះ មានអាការៈធ្ងន់ធ្ងរ ទើបប៉ូលីសប្រញាប់សង្គ្រោះបឋម មុននឹងបញ្ជូនទៅមន្ទីពេទ្យ ក្លែង ។

តាមរយៈការសាកសួរអ្នកដែលស្ថិតនៅក្នុងហេតុការណ៍បានរៀបរាប់ថា អ្នកស្រីថងបាង ជាអ្នកលក់អាហារខ្ចប់ បន្លែ ផ្លែឈើ មុននឹងកើតហេតុបានមកចតលក់នៅមុខផ្ទះល្វែងតាមធម្មតា ខណៈពេលដែលអ្នកស្រុកនៅផ្ទះល្វែងម្ដុំនោះទាំងមនុស្សចាស់និងក្មេងកំពុងឈរទិញ ឃើញថាអ្នកស្លាប់ដែលជាអតីតស្វាមីទើបតែលែងគ្នានោះ បានជិះម៉ូតូមកចតហើយដើរមក ដោយព្យាយាមនិយាយអង្វរសុំជានាវិញ តែអ្នកស្រីថងបាង មិនព្រម ហើយតវ៉ា ។

ក្រោយមក កញ្ញា ឆាក់យ៉ាផន ម្លិះវ៉ាន់ អាយុ ១៨ឆ្នាំ ដែលជាកូនរបស់អ្នកស្លាប់និងអ្នកស្រី ថងបាង បានដើរមកកាន់កន្លែងកើតហេតុហើយស្រែកយំចេញមកយ៉ាងគួរអោយសង្វេគ ព្រមទាំងនិយាយថា ឪពុកមានអាជីពយកជ័រកៅស៊ូ ចំណែកម្ដាយមានអាជីពលក់ដូរ ដោយជិះម៉ូតូលក់តាមភូមិ ។


នៅសុខៗអ្នកស្លាប់ក៏យកកាំភ្លើងចេញមកពីចង្កេះ ហើយបាញ់អ្នកស្រីថងបាង ៣គ្រាប់ រហូតដួលលើដីក្រោមភាពតក់ស្លុតរបស់អ្នកស្រុកដែលកំពុងទិញអាហារ បន្លែ ផ្លែឈើនោះ ហើយនាំគ្នារត់គេចពីគ្រាប់កាំភ្លើង អ្នកស្លាប់ក៏បង្វែរចុងកាំភ្លើងភ្ជង់ស្នៀតផ្កាឆ្វេងហើយកេះកៃបាញ់ខ្លួនឯងភ្លាមៗស្លាប់នៅនឹងកន្លែង ។


មុនកើតហេតុម្ដាយបានចេញមកលក់តាមធម្មតា សម្រាប់មូលហេតុដែលកើតឡើងដោយសារតែម្ដាយបានបែកផ្លូវជាមួយឪពុកប្រហែលជា ១ខែហើយ ដោយឪពុកក៏ព្យាយាមអង្វរសុំជានាវិញរហូត តែម្ដាយមិនព្រម រហូតដល់កើតមានហេតុការណ៍ដូចខាងលើ ដោយខ្លួនបានត្រឹមតែភាវនាសុំអោយម្ដាយរួចផុតពីគ្រោះថ្នាក់ ។


ជាបឋមប៉ូលីសបានត្រួតពិនិត្យប្រមូលភ័ស្តុតាងនៅកន្លែងកើតហេតុ ព្រមទាំងសាកសួរសាក្សីដែលស្ថិតនៅក្នុងហេតុការណ៍ ឃើញថាជាឃាតកម្មរឿងប្ដីប្រពន្ធ ។ ចំណែកអាការៈរបស់អ្នករបួសពេលនេះនៅស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ ស្លាប់រស់ស្មើគ្នា ព្រោះគ្រាប់បានចូលទៅក្នុងចំនុចសំខាន់ ដែលពេទ្យកំពុងជួយជីវិត ៕





តោះដើម្បីកុំអោយខាតពេលយូរ សូមទស្សនាវីដេអូទាំងអស់គ្នា !!!