ចិត្តដាច់ខ្លាំងណាស់! តាមពិតមុនសម្លាប់នារីរងគ្រោះ និងលោតទឹកសម្លាប់ខ្លួនតាមក្រោយ ជនសង្ស័យបានសរសេរសារខ្លីមួយ អានហើយពិតជារំជួលចិត្តខ្លាំងណាស់

កណ្ដាល៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយបុរសម្នាក់ ប្រើកាំបិតកាប់សម្លាប់មកលើស្ត្រីជាអតីតប្រពន្ធ រហូតដល់ដេកស្លាប់ក្នុងថ្លុកឈាម រួចជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយ ដែលករណីនេះបានកើតឡើងនៅនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។


ស្ត្រីរងគ្រោះ ឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានលំនៅ​ក្នុងភូមិ​ស្ពានដែក​ ឃុំ​ព្រែក​ទម្លាប់​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​។ ចំណែកជនសង្ស័យ​ ឈ្មោះ រ៉ា ឆៃរ៉ាត់ មានលំនៅ​ក្នុងភូមិ​អំពិលទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្ដកណ្ដាល​។​


ក្រោយពីករណីខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលហើយនោះ មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចាប់អារម្មណ៍លើសារខ្លីរបស់ជនបង្ក ដែលបានបង្ហោះនៅលើគណនីហ្វេសរបស់ខ្លួនឈ្មោះ «Bong Räth Os Kae» មុនពេលធ្វើសកម្មភាពថា «ជាចុងក្រោយទោះមិនបានកេីតក្នុងថ្ងៃតែមួយ ក៏ស្លាប់ក្នុងថ្ងៃតែមួយដែរ បងស្រលាញ់អូនអាណយ» ។

ទាក់ទងជាមួយសារខ្លីខាងលើនេះដែរ មានមិត្តភក្ដិជាច្រើនរបស់ជនរងគ្រោះ និងជនបង្ក បានចូលទៅ Comment ជូនពរអ្នកទាំង ២នាក់ សូមឱ្យបានជួបគ្នានៅជាតិក្រោយចុះ ។
សូមបញ្ជាក់ដែរថា ក្រោយធ្វើសកម្មភាពសម្លាប់ទៅលើស្ត្រីរងគ្រោះហើយនោះ ជនសង្ស័យបានជិះម៉ូតូឡើងស្ពាន​តឺបាស្សា (ស្ពានអ្នកលឿង)។ លុះពេលគេបើកម៉ូតូមកដល់ពាក់កណ្តាលស្ពាន ក៏ចតម៉ូតូចោល ហើយលោតចូលទៅក្នុងទន្លេបាត់។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនសង្ស័យមិនទាន់ឃើញងើបឡើងមកលើ​គោកវិញ​​នៅឡើយ ហើយសមត្ថកិច្ចនគរបាលស្រុកកំពុងឡោមព័ទ្ធជុំវិញតំបន់នោះ ដើម្បីតាមចាប់ខ្លួនជនល្មើស នាំមកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕