ក្តៅៗ៖ មូលហេតុប្តីចិត្តក្តៅ កាប់ប្រពន្ធ រួចលោតទឹកសម្លាប់ខ្លួន ការពិតមកពីស្រ្តី

កណ្តាល៖ រូមភាពដ៏មហាខ្លោចផ្សា កើតឡើងពីបុរសចិត្តក្តៅ ជិះម៉ូតូតាមកាប់​​ប្រពន្ធនិងកាំបិត​ផ្គាក់បណ្តាល​ឲ្យ​ស្លាប់ក្នុងថ្លុកឈាមនៅកណ្តាលទ្រូងផ្លូវទាំងកណ្តាលថ្ងៃចែស។ កំពុងក្លាយជាប្រធានបទ​ក្តៅក្រោយឱ​កាស​បញ្ចប់​​បុណ្យចូលឆ្នាំប្រពៃណី ទាំងមជ្ឈដ្ឋាននានាក៏លើកឡើងថា មនុស្សបច្ចុប្បន្ន កាន់តែមានចិត្តព្រៃផ្សៃ ប្រ​ល័យ​ជីវិតមនុស្សដូចគ្នាដោយមិនញញើតដៃក្នុងមួយប៉ព្រិចភ្នែក។

ឃាតកម្មដ៏មហាព្រៃផ្សៃនេះ ដែលកើតឡើងចំពោះស្រ្តីរូបស្រស់សោភា នៅទឹកដីស្រុកលើកដែកខេត្តកណ្តាល ពី​សំណាក់ប្តី ដែលមជ្ឈដ្ឋាននានាក៏ដាក់ងារថា ប្តីចិត្តមានោះ ក៏ត្រូវបានមតិជាច្រើនដាក់ការសន្និដ្ឋានថា «កើត​ឡើងដោយសារភ្លើងប្រចណ្ឌ ខណៈប្រពន្ធសុំលែងលះ តែប្តីមិនព្រមលែង»។Image may contain: one or more people, shoes and outdoor

ក្នុងនោះដែលក៏មានហ្វេសប៊ុកបង្ហាញថា «នៅសាលាអ្នកលឿង! ប្រពន្ឋសុំលែងប្តី! ប្តីព្រមទាំងបង្ខំចិត្ត ផ្តិត​មេ​ដៃបាន២ខែ ប្រពន្ធថ្លើមដុះរោមហ៊ានភ្ជាប់ពាក្យប្តីថ្មី ប្តីសន្យាចំពោះឪពុកម្តាយខ្លួនថា និងសម្លាប់​ប្រពន្ធ​អោយ​​​​បាន បន្ទាប់ពីកាប់បានសម្រេចមកបុរសនោះក៏លោតទឹកស្ពានអ្នកលឿង សម្លាប់ខ្លួនដែរទៅ។ មនុស្ស​សម័យឥលូវសាហាវពេកហើយ!នេះបើតាមពាក្យសម្តីអ្នកនៅទីនោះបាននិយាយ!»។