វីដេអូប្តីគំរក់នេះជិះម៉ូតូទៅលោតពីលើអ្នកលឿង ក្រោយពីកាប់ប្រពន្ធស្លាប់ដោយកាំបិតផ្គាក់រួចហើយ​

កាលពីថ្ងៃទី១៩ ខែមសា ឆ្នាំ២០១៨ នៅម៉ោងប្រហែល ២ រសៀល មានកសរណី ប្តីអប្រិយយកកាំបិតផ្គាក់កាប់ប្រហារប្រពន្ធ​ បណ្តាលឲ្យស្លាប់នៅនឹងថ្លុកឈាមនោះ​។ ប្តីចិត្តឃោរឃៅនេះ​ បានរត់គេចខ្លួន​ តែទំនងគេចមិនបានពីព្រោះតែសមត្ថកិច្ចតាមចាប់​ ក៏ទៅលោតពីលើស្ពានអ្នកលឿងមុននេះតែម្តង។



សូមបញ្ជាក់ថាលែងលះគ្នាហើយបុរសជាប្តីមកតាមកាប់សំលាប់នារីជាអតិតភរិយារហូតបាត់បង់ជីវិត
មុននេះបន្តិចមានករណីឃាតកម្មមួយបានកើតឡើងនៅចំនុចអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានទីលំនៅឃុំព្រែកទំលាប់ ស្រុកលើកដែក ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាអតីតប្តីនារីរងគ្រោះ ក្រោយពេលធ្វើសកម្មភាពកាប់ជនរងគ្រោះរួចជនសង្សយ័បានជិះម៉ូតូឡើងស្ពានតឺបាស្សា (ស្ពានអ្នកលឿង) លុះបើកម៉ូតូដល់កណ្តាលស្ពានក៏ចតម៉ូតូហើយលោតចុះចូលទន្លេ រហូតដល់ពេលនេះជនសង្សយ័មិនទាន់ឃើញឡើងគោកនៅឡើយ ដោយឡែកសមត្ថកិច្ចនគរបាលស្រុកកំពុងធ្វើការព័ទ្ធជុំវិញតំបន់នោះដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។