ខ្នងក្រាស់មែន!! ស្នងការនគរបាលខេត្តខំចេញលិខិតសុំផ្សឹក ប៉ុន្តែមន្ត្រីសង្ឃបែរចេញលិខិតកាងសង្ឃល្មោភកាមមិនឲ្យផ្សឹកទៅវិញ

សូមបញ្ជាក់ថា ព័ត៌មានដែលសារព័ត៌មាន និងវេបសាយព័ត៌មានមួយចំនួន ចុះផ្សាយចែកចាយតាមបណ្តាញសង្គមថា សង្ឃដែលប៉ះពាល់ស្រី(ចាប់រំលោភក្មេងស្រី) ឈ្មោះ លន់ សុវណ្ណដា ត្រូវបានមន្ត្រីសង្ឃរួមទាំងសមត្ថកិច្ចចាប់ផ្សឹករួចរាល់ហើយនោះ គឺមិនមែនជាព័ត៌មានពិតឡើយ ដោយពេលនេះសង្ឃដែលចាប់រំលោភក្មេងស្រីនោះ មិនទាន់ត្រូវបានចាប់ផ្សឹក ហើយនៅតែជាមន្ត្រីសង្ឃមានឋានៈខ្ពស់ នៅក្នុងជួរមន្ត្រីសង្ឃនៃប្រទេសកម្ពុជាយើងដដែល ដោយវាថែមទាំងនៅអាចជិះឡានទំនើប ដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ធ្វើមិនដឹង ធ្វើមិនលឺចំពោះរឿងនេះទៀតផង។

វាពិតជាមានអំណាច និងខ្នងក្រាស់ខ្លាំងណាស់ ព្រោះសូម្បីតែ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសំណើជាលិខិតដោយផ្ទាល់ សុំផ្សឹកព្រះសង្ឃព្រះនាម លន់ សុវណ្ណដា ទៅព្រះមេគុណខេត្តកណ្តាលរួចហើយក៏ដោយ ក៏ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅតែមិនអាចចូលទៅចាប់វាផ្សឹកនៅវត្តបានដែរ ដោយព្រះមេគុណខេត្តកណ្តាលព្រះនាម ជា សំអាង បានចេញមុខការពារមិនអោយចាប់វាផ្សឹក ដោយចេញជាលិខិតបដិសេធមិនផ្សឹកអាសង្ឃចាប់រំលោភក្មេងស្រីនោះទៀតផង។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ខំចេញសំណើជាលិខិត សុំផ្សឹកសង្ឃដែលពាក់ព័ន្ធនិងបទល្មើស ប៉ះពាល់ខ្លួនប្រាណក្មេងស្រីមិនទាន់គ្រប់អាយុ ប៉ុន្តែពួកមន្ត្រីសង្ឃឋានៈធំៗ ដែលមានសុទ្ធតែឡានទំនើបៗជិះ ដេកសុទ្ធតែបន្ទប់ម៉ាស៊ីនត្រជាក់ និងដែលកាន់កាប់ការងាររឿងរ៉ាវសង្ឃទាំងអស់ក្នុងនៅខេត្ត បែរជាចេញលិខិតបដិសេធ មិនផ្សឹកសង្ឃដែលប៉ះពាល់ខ្លួនប្រាណស្រី ការពារសង្ឃចាប់រំលោភក្មេងស្រីទៅវិញ តើស្រុកខ្មែរយើងនៅមានរឿងអីអស្ចារ្យជាងនេះទៀតទៅ? ថាអ្នកមានអំណាចទៅ គេមានអំណាចទៅហើយ យើងជាពលរដ្ឋទន់ខ្សោយមិនអាចធ្វើអ្វីគេកើតទេ យើងមិនបាច់និយាយទេ តែនេះសូម្បីត្រឹមពួកវាជាសង្ឃប៉ុណ្ណោះ ក៏ពួកវាមានខ្នង មានខ្សែមានអំណាច ហើយប្រើខ្នងប្រើខ្សែអំណាចរបស់វានោះ មកជិះជាន់គាប់សង្កត់ធ្វើបាបពលរដ្ឋទន់ខ្សោយ ដូចអ្នកមានអំណាចអញ្ជឹងដែរ សួរថា តើពួកយើងជាពលរដ្ឋទន់ខ្សោយនេះ អាចរស់នៅក្នុងសង្គមនេះម៉េចនិងកើតទៅ? បើសូម្បីតែក្រុមសង្ឃ ក៏ពួកវាមានអំណាច ហើយប្រើអំណាចរបស់វាជាន់ក្បាលពួកយើងដែរអញ្ជឹងនោះ តើស្រុកខ្មែរនៅមានយុត្តិធម៌ទៀតទេ?