(Update) លោតទឹកដើម្បីបញ្ចប់ជីវិតបាត់… បន្ទាប់ពីកាប់ ប្រពន្ធហើយ បុរសចិត្តឆៅរូបនោះ បានសម្រេចចិត្តទៅលោតទឹក សម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតតែម្តង….(មានវីដេអូ)

កណ្តាល៖ នៅវេលាម៉ោង ១៤និង៣៥នាទី នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏សាហាវមួយ ដោយនារីម្នាក់ត្រូវអតីតស្វាមី ដែលលែងលះគ្នាហើយមករករឿងឈ្លោះប្រកែកគ្នាហើយក៏ បណ្ដាលអោយកើតទៅជាមានការកាប់សម្លាប់គ្នាតែម្ដង​ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។



នារីរងគ្រោះមានឈ្មោះ ទន់ ស្រីណយ មានអាយុ២០ឆ្នាំ ចំណែកខាងអតីតប្តីនារីរងគ្រោះមានឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ​​។

បន្ទាប់មកពីសកម្មភាពរួចមក បុរសជាប្តីបានជិះម៉ូតូទៅលោតទឹក ដើម្បីបញ្ចប់ជីវិតនៅស្ពានអ្នកលឿន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្វែងរក បុរសជាប្តីនោះ៕





មានវីដេអូ៖