មានរឿងអ្វីបានជា!!! នៅសុខៗ លោក ឆន សុវណ្ណរាជ បែរជាបង្ហោះសារបែបនេះទៅវិញ ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង!

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា លោក ឆន សុវណ្ណរាជ និង កញ្ញា ឱក សុគន្ធកញ្ញា គឺជាដៃគូចម្រៀង យ៉ាងសាកសម ដែលតែងតែត្រូវបានមហាជន ចង់ឲ្យពួកគេមានស្នេហាក្រៅឆាក។

តួយ៉ាង រឿងនេះបានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនខកបំណង បន្ទាប់ពីលេចឮថា កូនកម្លោះរបស់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនមែនជា កម្លោះសង្ហា ឆន សុវណ្ណរាជ ឡើយ។

ជាក់ស្ដែង បន្ទាប់ពីរឿងនេះ បានស្ងប់មិនបានប៉ុន្មានផង ស្រាប់តែម្ចាស់បទ «រាំអុីចឹងបានទៀត» រូបនេះ បានបង្ហោះសារ បង្ហាញពីអារម្មណ៍សោកសៅ លើបណ្ដាញសង្គម ដោយលោកបានរៀបរាប់ថា៖ « គេថាអ្នកដែលមានស្នេហាបើស្រលាញ់គ្នាកុំលើសពេក បើលើសពេកគឺថាពិបាកទាំងគេទាំងយើងខ្លួនឯងហើយ វានឹងនាំអោយមានតែបញ្ហា បើចឹងល្មមៗទៅបានហើយកុំលើសអី ហើយបើស្រលាញ់គេហើយកុំអោយការស្រលាញ់ទៅគេអស់ពេក ស្រលាញ់ខ្លួនឯងខ្លះផងប្រយ័ត្នភ្លេចស្រលាញ់ខ្លួនឯងណា»។

អត្ថន័យសារមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ កាន់តែមានចម្ងល់ខ្លាំងឡើងថា ឆន សុវណ្ណរាជ កំពុងមានស្នេហាមែនទេ ? ទើបដាច់ចិត្តផុសសារប្លែកៗ យ៉ាងនេះ?

យ៉ាងណាមិញ ចម្ងល់ដ៏រសើបនេះ ខាងសាមីខ្លួនមិនទាន់បញ្ចាក់ថា ជាការពិតឬ យ៉ាងណានោះទេ ដូច្នេះមានតែតាមដានមើលថា នារីរូបណា ដែលមានសំណាងអាចគ្រងបានបេះដូង តារាចម្រៀងល្បីឈ្មោះរូបនេះ៕