មិនធម្មតា!!! ស្រីស្អាត និច មានកម្ពស់ខ្ពស់ និងមុខមាត់ស្អាតដូចតារាបរទេស ដោយសារតែ…

កញ្ញា វីរៈ និច្ច គឺជាតារាចម្រៀងស្រីពន្លកថ្មីប្រចាំផលិតកម្មសាន់ដេ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ តាមរយៈចម្រៀងពិរោះៗជាច្រើនបទ មិនត្រឹមតែប៉ុន្នោះ កញ្ញា វីរៈ និច្ច ក៏មានរូបសម្រស់មិនធម្មតា និងមានមុខមាត់ស្អាត ចំណែកឯរាងវិញគឺខ្ពស់ស្រលះ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឲ្យបុរសៗជាច្រើនបានឃើញហើយ លាន់មាត់សរសើេរស្ទើរតែគ្រប់ៗគ្នា។


បើទោះបីជាតារាចម្រៀងរាងខ្ពស់ កញ្ញា វីរៈ និច្ច មានភាពមមាញឹកក្នុងការងារសិល្បៈយ៉ាងណា ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ២០១៨ កញ្ញា វីរៈ និច្ច បាននាំឪពុកជាទិីស្រលាញ់ទៅដើរកំសាន្តនៅទឹកដីអង្គរ។ ក្នុងនោះ ឪពុក របស់ កញ្ញា វីរៈ និច្ច ក៏បានបង្ហោះរូបភាពជាមួយកូនស្រី និងសារខ្លីថា: “មកលេងអង្គរវត្តជាមួយកូនស្រីពៅ”។


គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលប្រិយមិត្តបានស្គាល់រូបរាង និងមុខមាត់ឪពុករបស់ កញ្ញា វីរៈ និច្ច ហើយអ្វីដែលគេចាប់អារម្មណ៍នោះគឺ ឪពុក តារាចម្រៀងវីរៈ និច្ច គឺមានមាឌមាំ និងខ្ពស់ ដែលជាហេតុធ្វើឲ្យកូនស្រីក៏មានរូបរាងខ្ពស់បែបនេះ ហើយស្រស់ស្អាតទៀត។