ហួសចិត្ត!! សង្ឃ១អង្គ ចាប់រំលោភក្មេងស្រីអាយុទើបតែ១២ឆ្នាំ រហូតបានសម្រេច៧ដង នៅក្នុងឃ្លាំងឥវ៉ាន់
ខេត្តកណ្តាល ៖ ហួសចិត្តពេលលឺដំណឹងថា លោកសង្ឃលួចមានទំនាក់ទំនងស្នេហាជាមួយអតីតអ្នករួមថ្នាក់ជាមួយគ្នារហូតឈានដល់រំលោភបានសម្រេច តែត្រូវឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី៩ កុម្ភៈ ២០១៨ ស្ថិតនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីអាវុធហត្ថបានថ្លែងថា ជនសង្ស័យឈ្មោះ ស៊ូ ផា ភេទប្រុស អាយុ២០ឆ្នាំ (ជាលោកសង្ឃ) ស្នាក់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ចំណែកក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ជាសិស្ស ។
មន្ត្រីដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ជនសង្ស័យ និងក្មេងរងគ្រោះបានស្គាល់គ្នាក្នុងពេលរៀនភាសាអង់គេ្លស បន្ទាប់មកក៏មានទំនាក់ទំនងនឹងគ្នាតាមរយ:ទូរស័ព្ទរហូតក្លាយជាស្នេហា ហើយជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះដោយសន្យាថា និងចូលស្តីដណ្តឹងនៅពេលគ្រប់អាយុ១៨ឆ្នាំ ។
ក្រោយមកក៏បានព្រមរួមភេទជាមួយគ្នាបានសម្រេចចំនួន៧លើក ស្មើនឹង៩ដងក្នុងឃ្លាំងដាក់សម្ភារ។ លុះដល់ថ្ងៃកើតហេតុ ម្តាយក្មេងស្រីរងគ្រោះដឹងរឿងកូន ក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចស្រុក បានទទួលដំណើររឿងហេតុដល់ព្រះចៅអធិការវត្ត អនុគុណស្រុក. គណៈកម្មការវត្ត និងការិយាល័យធម្មការ និងសាសនាស្រុក បានចាប់ផ្សឹកជនសង្ស័យ រួចប្រគល់ឱ្យ សមត្ថកិច្ចចាត់ការតាមច្បាប់។
លុះដល់ថ្ងៃទី១០ កុម្ភៈ ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារហើយ៕