ពេលនេះបែកធ្លាយហើយ!! ក្រដាស់ខ្ចប់ភ្លើងមិនជិតនោះទេ គ្មានទេអាថ៌កំបាំងលើលោក រឿងទាក់ទងទៅនឹងតារាល្បីៗ…..

(ភ្នំពេញ)៖ តើជាការពិតដែលឬទេដែលនៅក្នុងពិភពសិល្បៈដើម្បីរក្សាភាពល្បីល្បាយរបស់ខ្លួនត្រូវតម្រូវឲ្យតារាស្រីប្រុសមួយចំនួនត្រូវតែលាក់ប្រវត្តិខ្លួនឯង? ដូចដែលប្រិយមិត្តមួយចំនួនបានដឹងមកហើយថាតារាចម្រៀងដែលល្បីគឺលោក ខេមរៈ សិរិមន្ត មានប្រពន្ធនិងមានកូនពីរនាក់ តែតារារូបនេះមិនដែលបង្ហាញមុខនឹងសារភាពថាមានកូននិងប្រពន្ឋនោះទេ ។ តែក្រោយមានពត៌មានលេចឮរួចមកទើបលោក ខេមរៈ សិរីមន្តព្រមទទួលស្គាល់ការពិត ។

ងាកមកកញ្ញា សុគន្ធ នីសា វិញម្តង ក្រោយពីរៀបការមានប្តីរួចហើយមើលទៅជីវិតរបស់នាងហាក់ដូចជាស្ងប់ស្ងាត់ពីវិស័យសិល្បៈហើយមិនសូវមានវត្តមាននៅលើឆាកតន្ត្រីដូចពេលមុនៗនោះទេ ។

ក្នុងនោះដែលអ្នកនាង ចាន់ សុផានី ក៏បានលើកយករឿង លោក ហ្សូណូ ដែលមានកូនយកមកបង្ហាញប្រាប់ដល់ទស្សនិកជនកាលពីពេលកន្លងថ្មីៗទៅនេះដែរ ។

យើងក្រឡេកមកមើលអតីតបេក្ខភាព Cambodia i dol មួយរូបទៀតគឺលោក ម៉ៅហាជី ដែលក្រោយពីកម្មវិធីប្រឡង Cambodia Idol ចប់តារារូបនេះក៏ចូលច្រៀងឲ្យផលិតកម្មថោន ។ ក្នុងនោះដែលតារារូបនេះក៏ធ្លាប់លេចឮពត៌មានថាមានប្រពន្ឋកូនរួចហើយដែល តែម៉ៅហាជី បានច្រានចោលទាំងស្រុងថាខ្លួនមិនដែលមានប្រពន្ឋមកពីមុននោះទេ ។





លើសពីនេះទៅទៀតយើងងាកមកមើលកំពូលតារាស្រីមួយរួបទៀតដែលកំពុងតែឡើងកូដខ្លាំងគឺកញ្ញា ឳក សុគន្ឋកញ្ញា ដែលមួយរយៈពេលចុងក្រោយនេះក៏ធ្លាប់មានពត៌មានលេចឭថាបានលួចភ្ជាប់ពាក្យស្ងាត់ៗជាមួយនិងប្អូនប្រុសបង្កើតរបស់ម្ចាស់ផលិតកម្មរស្មីហង្សមាសផងដែរ ។ ទាក់ទងទៅនិងពត៌មានបែកធ្លាយខាងលើនេះយើងនៅមិនទាន់ទទួលបានប្រភពណាមួយឲ្យជាក់លាក់នៅឡើយទេ តែបើយោងតាមអ្នកដែលជិតដិតនិង សុគន្ឋកញ្ញា ក៏បានបង្ហើបតិចៗផងដែរថានិងមានដំណឹងល្អក្នុងពេលឆាប់ៗនេះផងដែរ ។




យ៉ាងណាដូចពាក្យចាស់បុរាណលោកពោលថា ក្រដាស់ខ្ចប់ភ្លើងមិនជិតនោះទេ ឬពាក្យមួយឃ្លាទៀតគេនិយាយថាគ្មានទេអាថ៌កំបាំងក្នុងលោក មុននិងក្រោយគេគង់តែដឹងដូចតែគ្នា ។