គួរអោយភ្ញាក់ផ្អើល!!! ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ ឱក សុគន្ធ​កញ្ញា ដឹក​ដៃគូ​ស្នេហ៍​ដើរ​កម្សាន្ត !

ទោះបី​មិនទាន់មាន​គម្រោង​ច្បាស់លាស់​ពីថ្ងៃ​រៀបការ​ក៏ពិតមែន​តែ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា កាន់តែ​បង្ហាញ​ពី​ភាព​សិទ្ធ​ស្នាល​រវាង​នាង និង​គូស្នេហ៍​លោក អ៊ឹង សុខលី​។ ជាក់ស្តែង​ថ្មីៗ​នេះ​គេ​បានឃើញ​អ្នក​ទាំងពីរ​បានបង្ហាញ​មុខ​រួមគ្នា​នៅក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅក្នុង​ឱកាសបុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ទៀតផង ។ តោះ​ទៅ​មើល​រូបថត​របស់​តារាចម្រៀង​រូបនេះ ​និង ​គូស្នេហ៍​ទាំងអស់គ្នា ។

ក្រោយពី​មិត្ត​រួម​អាជីព សុគន្ធ និសា រៀបការ​មក​គេ​សង្កេតឃើញ ឱក សុគន្ធ​កញ្ញា កាន់តែ​បើកចំហរ​ពី​ទំនាក់ទំនង​រវាង​នាង និង គូស្នេហ៍ ។ ជារឿយៗ​ពួកគេ​តែង​បណ្តើរគ្នា​ជា​ញឹកញាប់​នៅពេល​ចូលរួម​នៅក្នុង​កម្មវិធី​ធំៗ​របស់​មិត្តភក្តិ ។ ជាក់ស្តែង​ថ្មីៗ​នេះ​គេ​បានឃើញ ឱក សុគន្ធ កញ្ញា និង លោក អ៊ឹង សុខលី បាន​ដើរ​លំហែរ​រួមគ្នា​នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះដោយមាន​ទាំង​វត្តមាន​ម្តាយបង្កើត​របស់​តារាចម្រៀង​រូបនេះ​ផងដែរ ។ មានការ បង្ហើប​ថា​ដោយសា រតែ​អ្នក​ទាំងពីរ​ជិត​មាន​ថ្ងៃ​ល្អ​ទើប​ពួកគេ​លែង​លាក់លៀម​ពី​រឿងនេះ​ណាមួយ ឱក សុគន្ធ​កញ្ញា ក៏មាន​វ័យ​សមល្មម​និងរៀបការ​ផងដែរ ។

​ទោះបីជា​មានការ​បង្ហោះ​រូបថត​ជាមួយ​គូស្នេហ៍​ក្តី​តែ ឱក សុគន្ធ​កញ្ញា មិនបាន​បញ្ជាក់ថា​នាង​និង​គូស្នេហ៍​ទៅ​ដើរលេង​នៅ​តំបន់​ទេសចរណ៍ណាមួយ​ឡើយ ។ មានការ​រវល់​ក៏​ពិតមែនតែ​តារាចម្រៀង​រូបនេះ​មិន​ភ្លេច​និង​ចំណាយពេល​ដើរ​លំហែរ​ជាមួយ​គូស្នេហ៍​ឡើយ ។ គេ​ជឿថា ឱក សុគន្ធ​កញ្ញា និង​មាន​ដំនឹង​ល្អ​ឆាប់ៗ ។ មានការ​លើកឡើង​ពី​សំណាក់អ្នកគាំទ្រ​ថាក្រោយ​រៀបការ​ហើយ ឱក សុគន្ធ​កញ្ញា កាន់តែខ្លាំង​ព្រោះ​លោក អ៊ឹង សុខលី គឺជា​ប្អូនប្រុស​ម្ចាស់​ផលិតកម្ម​តែម្តង ៕