គួរអោយអាណិតខ្លោចចិត្ត!!! សុគន្ធ និសាបាន សុំអំពាវនាវដល់សប្បុរសជនឲ្យជួយប្អូនប្រុស ដែលជាអ្នករួមការងារបានដាច់សរសៃឈាមខួរក្បាល ហើយកំពុងខ្វះខាតជាខ្លាំង

កាលពីម្សិលមិញនេះបុគ្គលិកក្នុងក្រុមហ៊ុនរស្មីហង្សមាស ដែលមានឈ្មោះ រក្សា ស្រាប់តែធ្លាក់ខ្លួនឈឺមានជម្ងឺដាច់សរសៃឈាមខួរក្បាល ដោយបច្ចុប្បន្នកំពុងសង្គ្រោះព្យាបាលក្នុងបន្ទប់វះកាត់ខួរក្បាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី។ អ្វីដែលគួរឲ្យអកុសលនោះបុរសម្នាក់នេះមានតែ២នាក់ម្តាយនិងកូន ហើយម្តាយក៏ចាស់ជរា ពេលនេះក៏ខ្វះខាតលទ្ធភាពក្នុងការព្យាបាលវះកាត់។

យ៉ាងណាមិញតារាចម្រៀងអ្នកនាង សុគន្ធ និសា ដែលបានស្គាល់ ធ្លាប់ធ្វើការជាមួយគ្នានឹងបុរសកម្សត់ខាងលើ បានសម្តែងក្តីរន្ធត់ និងនឹកស្មានមិនដល់ព្រោះជាមនុស្សល្អ ស្លូតបូត មិនគួរណាជួបរឿងបែបនេះ។ ដោយមានក្តីអាណិត តារាស្រីរូបនេះបានអំពាវនាវដល់សប្បុរសជនឲ្យជួយដល់បុរសឈ្មោះរក្សា ដោយបានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖

“ប្អូនប្រុស​ រក្សា​ ហេតុអ្វីបានជាភ្លាមៗបែបនេះ​ ទើបតែឃើញប្អូនថ្ងៃមុនសោះ​ ពិតជាអាណិតប្អូនខ្លោចចិត្ត​ មិនដឹងថាប្អូនមានជម្ងឺបែបនេះ។​ នៅពេលធ្វើការប្អូនមិនចេះមាត់​ ក​ ស្លូតបូត​ តែងតែញញឹម​ និងតែងតែជួយថតរូបអោយបង​ ពេលនេះប្អូនធ្លាក់ខ្លួនឈឺជាទំងន់ភ្លាមៗបែបនេះ​ បងនិងក្រុមការងារគ្មានអ្វីធ្វើបានក្រៅពីធ្វើការរៃអង្គាសថវិកាខ្លះដើម្បីជួយប្អូនបណ្តោះអាសន្ន។​ ព្រោះជំងឺប្អូនត្រូវការរយៈពេលព្យាបាល​ ៦ខែទៀត​ ហើយប្អូនមានតែពីរនាក់​ ម្តាយនិងកូន​ ដែលកន្លងមកបងមិនដែលដឹងពីស្ថានភាពគ្រួសារប្អូនទេ​ ហើយនៅពេលនេះប្អូនធ្លាក់ខ្លួនឈឺ​ ហើយត្រូវការចំណាយថវិកាច្រើន។​ ដូច្នេះហើយបងគ្មានអ្វីជួយក្រៅពី​ សុំជំនួយពីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានសទ្ធា​ ក្រែងលោ​រ​ បានជួយសម្រាលប្អូនបានខ្លះ​ ហើយសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់នឹងជួយប្អូនតាមសទ្ធា​ ទោះតិចក្តី​ ច្រើនក្តី​ ស្ថានភាពប្អូនពេលនេះទោះជា​ ១០០​៛​ ក៏មានតម្លៃសម្រាប់ប្អូនដែរ​។ បងសូមជូនពរ​ អោយប្អូនបានសុខសប្បាយ​ ហើយសូមអភ័យទោស​ ដល់បងប្អូនទាំងអស់គ្នា​ ដែលនាងខ្ញុំរំខាន​ ហើយសូមអរគុណដែលបងប្អូនបានជួយដល់ប្អូនប្រុស​ រក្សា​ បើបងប្អូនទាំងអស់មានសទ្ធាសូមទាក់ទងលេខក្រុមគ្រួសារគាត់ផ្ទាល់​ 092 368 123. 092 479 779″៕