ពេលនេះ ​បែក​ធ្លាយ​កម្មវិធី​ queen of the spa ​ជា​កម្មវិធី​បោកប្រាស់ ​អ្នក​ចូលរួម​អស់លុយច្រើនណាស់

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Post News ​បាន​បញ្ជាក់​ថា​កម្មវិធី​Queen of The Spa ដែល​កម្ពុជា​ទើបតែ​ចូល​រួម​ប្រកួត​នៅ​កូរ៉េ​នោះ ​ជា​កម្មវិធី​បោក​បញ្ឆោទ ​ធ្វើ​អ្វី​មិន​ត្រឹមត្រូវ​បាន​ក្បួន​ខ្នាត​នោះ​ទេ។

បើ​តាម​ការ​បង្ហោះ​របស់​គណនី​ឈ្មោះ Borng Rin Starmodel ​បាន​បញ្ជាក់​ដូច​ខាង​ក្រោម​ថា​៖

ទៅកូរ៉េ7ថ្ងៃដូចទៅ7ឆ្នាំ ឃើញកាមេរ៉ាសើចស្រស់ណាស់ក្រោយកាម៉េរាជារឿងផ្សេង កាត់យល់តាមកាគួរ កម្មវិធីប្រកួតqueen of the spa រឺ queen of the sva មុនចូលរួមប្រកួត ប្រាប់ថាមាន5ប្រទេសចូលរួមប្រកួតតែពេលទៅដល់មានតែ វៀតណាម កម្ពុជា កូរ៉េ មាន 2ទៅ3នាក់ក្នុងចំណោមបេក្ខនារីជាង30នាក់ ខ្លាំងត្រង់ថាបេក្ខនារីកូរ៉េបែជាអត់ចេះនិយាយកូរ៉េ ទៅនិយាយវៀតណាមទៅវិញ គិតមើលតាមកាគួរ ក្នុងកម្មវិធីទាំងមូលវៀតណាមជានាក់រៀបចំទាំងអស់ សុី ដេក លើវៀតណាមទាំងអស់ អត់ដឹងថាវៀតណាមជានាក់ទទួលទេ បេក្ខនារីកម្ពុជាមានអាយុចាប់ពី 18 ដល់ 30ឆ្នាំ ចំណែកវៀតណាមមិនដឹងទេ ដឹងតែច្រើនជាងគេចំណាស់ ម៉ែខ្ញុំ ហើយអ្វីដែលសំខាន់នោះគឺម៉ែៗជាប់ជាប់ទៀត ហើយបានរង្វាន់លើកទឹកចិត្តទៀតក្មេងៗ…។

កម្មវិធីរបស់គេគេនាក់ចាត់ចែងអត់អីនិយាយ តែក៏កុំជ្រុលពេកហួសពីលើសទៅទៀត ចូរ ពិចារណាតាមការគួ ការប្រកួតនិមួយៗតែងតែលឺពាក្យមិនសុក្រិតជារឿងធម្មតា តែនេះអត់ដឹងយាយថាមិច ព្រោះមើលឃើញយ៉ាងមិចថាចឹងមិនមែនមិនជាប់ហើយស្រែកមិនសុខចិត្តនោះ ព្រោះខ្មែយើងក៏បានជាប់ម្នាក់ដែរគឺធី សុវណ្ណថា តែក្រោយកាប្រកួតចប់ មានពត៌មានមួយលេចចេញថានាកជាប់គេគឺគេយក រូបសម្រស់ ចំណេះដឹងទូទៅ សម្ថភាពកិច្ចកាសង្គម ចុះមុននឹងទៅប្រកួតហេតុអីអត់និយាយ ចប់ហើយទើបនិយាយ សួរក្នុងនាមជានាក់ល្ងង់ បើប្រាប់ពីដំបូងខ្លាចអត់មានអ្នកចូលរួមមែន ព្រោះបេក្ខនារីកម្ពុជា សុទ្ធតែអត់ចំនេះដឹង រូបសម្រស់ចាញ់ចាញ់យាយ គ្មានកិច្ចកាសង្គមធ្វើដូចគេ ពិចារណាតាមការគួ គេមិននិយាយគេមិនស្ដីមិនមែនបានន័យថាគេគទេ គ្រាន់តែមិនចង់មានបញ្ហា ទើបស្ងាត់ តែនេះវាជ្រុល ពេកអ្នកធ្វើអ្នកដឹងខ្លួនឯងហើយ អត់បានថាអោយនាក់ណាទេ មានខ្លួនទទួលយកទៅ។

តែក៏ថ្លែងអំណអគុណដល់អ្នកម៉ាក់ជំទាវជាច្រើនអ្នក ដែលអ្នកម៉ាក់មិនមើលនឹងភ្នែក ឃើញកូនចៅនឹងភ្នែកអត់ទ្រាំមិនបាន រកដំណោះស្រាយអោយកូនៗ ជួយទាំងកំលាំងកាយ កំលាំងចិត្ត នឹងថវិកា ថែមទៀត កូនៗពិតជាអគុណខ្លាំងណាស់ បើគ្មានពួកគាត់ទេពិតជាយ៉ាប់ យើងសួរបែបល្ងង់មួយសំនួរទៀតបើនាក់ណាដឹងជួយប្រាប់ផង ពួកយើងទាំងអស់គ្នាសរុបជាងប្រហែលជាង30នឹងចេញទៅកូរ៉េស្ថាបន័ខាងណាជានាក់ចេញវីសា អោយ ទូតកូរ៉េប្រចាំនៅកម្ពុជា រឺ ទូតខ្មែរប្រចាំនៅកូរ៉េ ? គ្នានតែខ្ញុំដឹងច្បាស់មួយថា ក្នុងនាមជាអ្នកសិល្បះ គឺបានការបោះត្រា នឹងហត្ថលេខាពីប្រធានសមាគមសិល្បះ គឺនាក់នាងចន ចន្ទ័ ចុះខាងវីសារអ្នកណានាក់ចេញអោយ ??នាក់ណាជានាក់ធានាពួកខ្ញុំ បើដឹងជួយប្រាប់ផង ,,,,កាសសេរខាងលើអានហើយពិចារណាតាមការគួ ក្នុងន័យឆ្ងល់ ល្ងង់ទើបឆ្ងល់ ឆ្ងល់ទើបសួរ ដឹងចំលើយប្រាប់ផង នេះជាសំនួរដែលខ្ញុំចង់សួរ នឹងអ្នកជាច្រើន អ្នកទៀតចង់សួរដូចខ្ញុំ តើយកពួកខ្ញុំទៅធ្វើអី?

មួយ​វិញ​ទៀត ​អ្នក​ចូលរួម​ប្រកួត​បាន​បន្ថែម​ទៀត​ថា​ការប្រកួតមួយនេះ មិនត្រឹមតែមិនយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងតម្រូវឲ្យបេក្ខនារី​ដែលចូលរួមប្រកួតបង់លុយចាប់ពី៥០០ដុល្លារ រហូតដល់២ពាន់ដុល្លារ ដើម្បីបានចេញ​ទៅប្រកួតនៅក្នុងប្រទេសកូរ៉េទៀតផង ខណ:ដែលពេលទៅដល់ប្រទេសកូរ៉េក៏បានរ៉ៃលុយពួកនាងដើម្បីចេញថ្លៃស្នាក់នៅសណ្ឋាគារ និងលើការចំណាយផ្សេងទៀត ក្នុងពេលដែលកម្មវិធីនេះ គួរតែភាគីវៀតណាមជាអ្នកទទួលខុសត្រូវ។ បេក្ខនារីដែលអះអាងថាចាញ់បោកកម្មវិធីនេះ បានអះអាងថា ការប្រកួត Queen of the Spa មិនខុសពីកម្មវិធីដែលរៀបចំទុកនោះទេ៕