សែនអាណិតកូនស្វាមួយក្បាលស្ទើរតែធ្វើឱ្យមនុស្សទូទាំងពិភពលោកស្រក់ទឹកភ្នែក ខណៈដែលខំអង្រួនមេរបស់វាឱ្យក្រោក ទាំងដែលមេរបស់វាស្លាប់បាត់ទៅហើយ (វីដេអូ)

បរទេស៖ វីដេអូឃ្លីបដ៏រន្ធត់មួយ ត្រូវបានចែករំលែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញពីសកម្មភាព មេស្វាមួយក្បាលត្រូវឆក់ខ្សែភ្លើងងាប់ ប៉ុន្តែអ្វីដែលធ្វើឱ្យមនុស្សជាច្រើនស្រក់ទឹកភ្នែកនោះ គឺគេឃើញកូនស្វានៅឱបមេរបស់វាដែលកំពុងតែងាប់នោះ



ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅ ទីក្រុង Karnaraka ប្រទេស ឥណ្ឌា បន្ទាប់ពីងាប់ មេស្វាខាងលើ ត្រូវបានប្រជាពលរដ្ឋបំពាក់កម្រងផ្កាឱ្យទៀតផង ។យោងតាមវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា មេស្វាមេមួយក្បាលត្រូវវាបឆក់ខ្សែភ្លើងងាប់ទាំងសភាពអង្គុយ ហើយជាមួយគ្នានោះ គេឃើញកូនតូចរបស់វា អង្គុយនៅចន្លោះភ្លៅមេរបស់វា ដោយដៃទាំងពីរមិនព្រមលែងឡើយ មិនត្រឹមតែប៉ុណ្ណោះ វាបានអង្រួនមេរបស់វាឱ្យក្រោកឡើងវិញទៀតផង ដែលសកម្មភាពនេះបានធ្វើឱ្យមនុស្សជាច្រើនសម្រក់ទឹកភ្នែក ៕